09/01/2015 15:12 GMT+7 Email Print Like 0

ឆ្ពោះទៅសហគមន៍អាស៊ាន២០១៥-ទស្សនៈរបស់ប្រទេសជាសមាជិក

“ឆ្ពោះទៅសហគមន៍អាស៊ាន២០១៥-ទស្សនៈរបស់ប្រទេសជាសមាជិក” ជាប្រធានបទនៃជំនួប​ចរចារដោយក្រសួង​ការ​​បរទេស​វៀតណាមនិងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជតិ (UNDP) សហការរៀបចំឡើងនាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤នៅរដ្ឋធានីហាណូយ ។ព្រឹត្តិការណ៍នេះមានការចូលរួមរបស់ឯកអគ្គរដ្ឋទូត តំណាង​ស្ថានទូត​បណ្ដា​ប្រទេសអាស៊ានទាំងឡាប្រចាំនៅហាណូយតំណាងក្រសួងការបរទេសនិងក្រសួង ស្ថាប័នទាក់ទិននានា និង​ស្ថាប័ន​សារព័ត៏មានវៀតណាមផ្សេងៗទៀតផងដែរ។នៅទីនេះ បណ្ដាតំណាងបានផ្លស់ប្ដូរ​មតិអំពីការត្រៀមរៀបចំ​របស់​ប្រទេសអាស៊ានឆ្ពោះទៅការកសាងសហគមន៍អាស៊ាននាឆ្នាំ២០១៥ ក៏ដូចជាវិធានការសារព័ត៏​មាន​សំដៅ​បង្កើន​ព័ត៏មានសំរាប់ប្រជាពលរដ្ឋអំពីអាស៊ាននិងសហគមន៍អាស៊ាន។


ទិដ្ឋភាពនៃជំនួបចរចារនេះ

ស្ដីពីការងារត្រៀមរៀបចំរបស់វៀតណាមសំរាប់ការចាប់បដិសន្ធិនៃសហគមន៍អាស៊ាន លោក Nguyen Vu Tu ប្រធាន​ក្រុម​មន្ត្រីជាន់ខ្ពស់អាស៊ាននៃវៀតណាមបានឲ្យដឹងថា៖

“លើវិស័យនយោបាយសន្តិសុខវៀតណាមបានមានឯកសារកំណត់ជាច្រើន។ ​យើងក៏មានការបញ្ជាណែនាំ​របស់​នា​យក​រដ្ឋមន្រ្តីទាក់ទិនដល់ការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម ស្វែងរកជួយសង្គ្រោះ ជាដើម។លើវិស័យសេដ្ឋកិច្ច វៀត​ណាម​សន្យាកាត់បន្ថយពន្ធនិងជំរុញការធ្វើសេរីភាវូបនីយកម្មទីផ្សារ។ លើវិស័យវប្បធម៌សង្គម ក្នុងកម្មវិធីចំនួន១៦ដែលនាយករដ្ឋមន្រ្តីអនុម័ត មានគំរោងការណ៍ចំនួន៤៥ក្នុងចំណោមគំរោង ការណ៍ទាំង៦៦គប្បីអនុវត្ត​ដើម្បី​ធ្វើ​សមាហរណកម្ម​ទៅក្នុងអាស៊ាន”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ