10/10/2015 10:39 GMT+7 Email Print Like 0

ឆ្ពោះទៅសហគមន៍អាស៊ាន៖ខំប្រឹងប្រែងសហប្រតិបត្តិការធានាសន្តិសុខថាមពលតំបន់

ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៣៣ (AMEM 33) និងបណ្តាសន្និសីទទាក់ទិននានា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥ នៅក្រុងKuala Lumpur បានប្រព្រឹត្តទៅសន្និសីទថ្នាក់រដ្ឋមន្ត្រីថាមពលអា​ស៊ាន​និងដៃគូចំនួន៣គឺចិន ជប៉ុន និងកូរ៉េខាងត្បូង (AMEM+3) លើកទី១២ និងសន្និសីទ ថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ីបូព៌ាលើកទី៩ (EASEMM 9) ។ អនុរដ្ឋមន្ត្រីក្រសួង ឧស្សាហ-ពាណិជ្ជកម្មវៀតណាម Hoang Quoc Vuong បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមបណ្តាសន្និសីទពោលខាងលើ។ ក្រោមប្រធានបទ “ថាមពលអាស៊ាន​​ឆ្ពោះទៅសហគមន៍បៃតង” លោក Hoang Quoc Vuong បានចែករំលែកទស្សនថា ប្រទេសនានាត្រូវស្រាវជ្រាវនិងធានាការតភ្ជាប់ថាមពល ឲ្យសមស្រប ជាក់ស្តែងគឺផ្សាភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសអាស៊ាន នានាឲ្យមានទំនុកទុកចិត្តឆ្លើយតបជាមួយតម្រូវការបែងចែកថាមពលក្នុងប្រព័ន្ធផ្សាភ្ជាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ