29/01/2015 14:13 GMT+7 Email Print Like 0

ឆ្ពោះទៅយន្តការសហប្រតិបត្តិការការពារប្រទេសពហុភាគីនិងទ្វេភាគីរបស់កងទ័ពប្រជាជនវៀតណាម


ឆ្ពោះទៅយន្តការសហប្រតិបត្តិការការពារប្រទេសពហុភាគីនិងទ្វេភាគីរបស់ក​ងទ័​ព​ប្រ​ជា​ជន​វៀត​ណាម

នាព្រឹកថ្ងៃទី​២៨ ខែ​មករាឆ្នាំ២០១៥ នៅទី​ក្រុង​ហាណូយ ក្រសួង​ការពារ​ប្រទេសវៀត​ណាមបាន​រៀប​ចំ​ស​ន្និ​សីទ Online បូកសរុប​ការងារ​កិច្ចការបរ​ទេសការពារ​ប្រទេស ឆ្នាំ២០១៤ និង​ទិស​ដៅ អនុវត្ត​ភារ​កិច្ច​ក្នុង​ឆ្នាំ ២០១៥។ អង្គ​សន្និសីទបាន​កំណត់ថាកិ​ច្ចការបរទេស​ការពារ​ប្រទេស ឆ្នាំ ២០១៥ ត្រូវ​ប្រ​មូល​ផ្តុំលើខ្លឹម​សារ ដូច​ជា៖ បន្ត​លាតត្រដាង​អនុវត្តយ៉ា​ងមឹងម៉ា​ត់នូវរាល់​គោលមា​គ៌ារបស់​បក្ស សេ​ចក្ដី​សម្រេច​ចិត្ត​របស់​ការិយាល័យ​នយោបាយ​របស់គណៈ​កម្មាធិការ​យោធាម​ជ្ឈឹម ស្ដី​ពីការ​ធ្វើ​ស​មាហ​រណកម្ម​អន្តរជាតិការ​ពារ​ប្រទេស​ ចូល​រួមបណ្ដាស​កម្មភាព​រក្សាសន្តិ​ភាព​របស់​អង្គការ​សហប្រ​ជា​ជា​តិ​ប្រកប​ដោយប្រសិទ្ធិ​ភាព យក​ចិត្ត​ទុក​ដាក់ដល់​ទំនាក់ទំនងជា​មួយប្រទេស​ជិតខាង​នានា។ ថ្លែង​​មតិនៅសន្និ​សីទនេះ អនុរ​ដ្ឋមន្ត្រីក្រ​សួង​ការ​ពា​រ​ប្រទេសវៀតណា​ម លោក​ Nguyen Chi Vinh បាន​​សង្កត់​ធ្ងន់ថា​៖ ស្ថាប័ន​អង្គការគ្រ​ប់ជាន់ថ្នាក់​ ត្រូវបំ​ពេញ​កា​រ​ងារកិច្ច​ការបរទេ​ស ត្រូវម្ចាស់​ការ សហ​​ការជា​មួយស្ថានប័នទាក់​ទិននានា​ ដើម្បីក្ដា​ប់ជាប់ស្ថាន​ភាពពិភព​លោក​ តំ​បន់ វាយតំ​លៃអំពី​គ្រប់​ក​ក្តាចំ​ពោះកិច្ចកា​របរទេ​សនិយាយរួម និង​កិច្ចការប​រទេសកា​រពារ​ប្រទេស​និយាយ​​ដោយឡែ​កដែ​រ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ