13/08/2016 14:23 GMT+7 Email Print Like 0

ឆ្ពោះទៅគោលដៅសមភាពភេទដើម្បីវឌ្ឍនភាពរបស់នារី


ឆ្ពោះទៅគោលដៅសមភាពភេទដើម្បីវឌ្ឍនភាពរបស់នារី

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមបានរួមសហការជាមួយក្រសួងផែនការនិងវិនិយោគ មជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថាននិងសហគមន៍រៀបចំសិក្ខាសាលាពិគ្រោះយោបល់អនុវត្តគោលដៅទី៥ (គោលដៅដោយឡែកអំពីភេទ) ដែលស្ថិតក្នុងរបៀបវារៈ២០៣០ដើម្បីការអភិវឌ្ឍន៍និរន្តរភាព​។ ថ្លែងមតិនៅសិក្ខាសាលានេះ ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម លោកស្រី Nguyen Thi Thu Ha បានសង្កត់ធ្ងន់ថា ការ​ងារសមភាពភេទដើម្បីវឌ្ឍន៍ភាពរបស់នារីបានបក្សនិងរដ្ឋាភិបាលវៀតណាមផ្តោតការយក ចិត្តទុកដាក់ជាពិសេស និងចាត់ទុកនោះជាគោលដៅផង និងជាកត្តារួមចំណែកចូលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផង។

តាមនោះត្រូវជម្រុញយ៉ាងខ្លាំងនូវតួនាទីរបស់នារីក៏ដូចជាអះអាងនូវភាពចាំបាច់ក្នុងដំណើរការអភិវឌ្ឍន៍របស់​ប្ហរ​ទេសនីមួយៗ។        ក៏ក្នុងសិក្ខាសាលានេះ លោកស្រី Pratibha Mehta អ្នកសម្របសម្រួលអ.ស.បប្រចាំ នៅ​វៀត​ណាម​បានឲ្យដឹងថា អ.ស.បកំពុងរួមជាមួយរដ្ឋាភិបាលវៀតណាមពិភាគ្សានូវផែន​ការអភិវឌ្ឍន៍របស់​វៀត​ណាម​នា​រយៈពេល៥ឆ្នាំខាងមុខ ក្នុងនោះមានបញ្ហាសមភាពភេទ ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ