23/07/2020 12:55 GMT+7 Email Print Like 0

ឆ្ពោះទៅការបង្កើតបណ្ដាញចាប់ផ្ដើមអាជីវកម្មអាស៊ាន

 នេះជាគំនិតផ្ដួចផ្ដើមរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀត ណាម (VCCI) ដែលត្រូវបានលើកឡើងក្នុងឆ្នាំអាស៊ាន២០២០។

សន្និសីទសារព័ត៌មានឧទ្ទេសនាមពីបណ្ដាសកម្មភាពធុរកិច្ចក្នុងឆ្នាំ២០២០ដែលត្រូវបានរៀបចំឡើងដោយ VCCI។ (រូបថត៖ Bnews)


ក្នុងសន្និសីទសារព័ត៌មានប្រកាសគំនិតផ្ដួចផ្ដើមនេះកាលពីព្រឹកថ្ងៃទី២២ កក្កដា នៅ ទីក្រុងហាណូយ លោក Vu Tien Loc ប្រធាន VCCI និងជាប្រធានកិច្ចប្រជុំកំពូលធុរកិច្ចវៀតណាមបានឲ្យដឹងថា គំនិតផ្ដួចផ្ដើមស្ដីពីការកសាងបណ្ដាញចាប់ផ្ដើមអាជីវកម្មអាស៊ាននឹងជាមូលដ្ឋានគ្រឹះឌីជីថលមួយ ដើម្បី តភ្ជាប់មជ្ឈដ្ឋានចាប់ផ្ដើមអាជីវកម្មនៅតាមប្រទេសអាស៊ាននានា។ លោក Vu Tien Loc បានសង្កត់ធ្ងន់ថា៖

“ស្មារតីចាប់ផ្ដើមអាជីវកម្មនឹងជាកម្លាំងចលករស្នូលក្នុងការអភិវឌ្ឍរបស់អាស៊ាន ហើយដំបូងបង្អស់បណ្ដាញនេះនឹងបម្រើផលប្រយោជន៍របស់សហគមន៍សហគ្រាសខ្នាតមីក្រូតូចនិងមធ្យម។ យើងខ្ញុំជានិច្ចកាលស្វាគមន៍បណ្ដាក្រុមហ៊ុនពិគ្រោះយោបល់ជួរមុខ និងអ្នកគ្រប់គ្រងជួរមុខរបស់វៀតណាម ចូលរួមកសាងគំរូគ្រប់គ្រងលើមូលដ្ឋានគ្រឹះឌីជីថលនេះ ដើម្បីអាចតភ្ជាប់យ៉ាងទូលំទូលាយជាមួយសហគ្រាសផ្សេងៗទៀតក្នុងតំបន់អាស៊ាន”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ