25/08/2015 10:16 GMT+7 Email Print Like 0

ឆ្ពោះទៅការកែលំអរសេចក្ដីព្រាងច្បាប់ផែនការមេ


រូបសណ្ឋានផែនការមេអចលនាទ្រព្យនៅទីក្រុងហាណូយ (រូបថត៖Vietnamplus)

សំដៅចែក​រំលែកខ្លឹម​សារ និងកែលំអរក្រិត​សេចក្ដី​ព្រាងច្បាប់ផែនការ​មេ នាថ្ងៃទី​២៤ខែ​សីហាឆ្នាំ២០១៥ នៅ​រដ្ឋ​ធានី​ហាណូយ គណៈកម្មាធិការ​សេដ្ឋកិច្ច នៃ​រដ្ឋសភា​បាន​សហការ​ជាមួយ​ក្រសួង​ផែនការ និង​វិនិយោគ កម្ម​វិធី​តាំង​ទីលំ​នៅ មនុស្សរបស់​អ.ស.ប រៀបចំ​សិក្ខាសាលា​អន្តរជាតិ​ក្រោម​ប្រធាន​បទ “កសាង​សេច ក្ដីព្រាង​ច្បាប់​ផែន​ការមេ - បទ​ពិសោធន៍​អន្តរជាតិ​និងការជ្រើស​រើស​សំរាប់​វៀតណាម”។ តាម​បណ្ដាតំណាង​ថា ដើម្បី​បន្ត​អះអាង​នូវតួនាទី​របស់​ផែនការមេ នៅវៀតណាម ទាម​ទារ​ឲ្យត្រូវ​តែ​កសាង​ក្រប​ខ័ណ្ឌ​យុត្តិធម៌​ដ៏សម​ស្រប​មួយ​។ ក្រប​ខ័ណ្ឌយុត្តិធម៌​នោះ​ត្រូវ​ផ្លាស់ប្ដូរ​ថ្មីលើគ្រប់​ជ្រុង​ជ្រោយ អំពីការងារ​ផែន​ការមេ ហើយ ត្រូវ​បង្កើត​ជំហាន​លោត​ផ្លោះ ក្នុងការកែទម្រង់​បែបបទ​រដ្ឋបាល ដើម្បីជំរុញសកម្មភាពវិនិយោគ​ផលិត​កម្ម​អាជីវកម្ម​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ព្រម​ទាំងជាកម្លាំង ចលករសំរាប់​កំណើន​សេដ្ឋកិច្ច​ទៀតផង៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ