30/07/2018 15:24 GMT+7 Email Print Like 0

ឆ្នេរបាយរ៉ាង (Bai Rang) - ទំនុកចម្រៀងចម្រុះនៃព្រៃព្រឹក្សានិងមហាសមុទ្រ

ក្រោម​កម្តៅ​ស្អុះ​ស្អាប់​ និង​បរិយាកាសអ៊ូអរនៃ​តំបន់​ក្រុង​ដា​ណាំង ហាក់​ដូច​ជា​មិន​មាន​ឥទ្ធិពលអ្វី​ ​ទៅ​លើបរិយាកាស​ស្ងប់​ស្ងាត់​​​នៃ​​មណ្ឌល​​ទេសចរណ៍​​បាយរ៉ាង​ (Bai Rang)។ ស្ថិត​នៅ​ជើង​​ឧបទ្វីប​សើន​ត្រា​ (Son Tra) ចម្ងាយ​ពី​មជ្ឈមណ្ឌល​ទីក្រុង​មិនឆ្ងាយ​ប៉ុន្មាន​ ឆ្នេរ​បាយរ៉ាង​ (Bai Rang) ដូចជា​កោះ​សន្តិភាព​ បរិយាកាស​ស្រស់​ថ្លាមួយ​ ​​ ហើយ​​ជា​ឋាន​មនោរម្យនៃ​​គូស្នេហ៍​​សាសងគ្នា​។​

 ដេក​អែប​ខ្លួន​​​​​បំពូន​ក្បែរ​ខ្នង​ភ្នំនៅ​​ទិស​ខាង​ត្បូងឧបទ្វី​ប​​សើន​ត្រា​ (Son Tra) ឆ្នេរ​បាយរ៉ាង​ (Bai Rang)​ បញ្ចេញ​សម្រស់​​ជាប់​ចិត្ត​ ជាមួយ​ឆ្នេរ​ខ្សាច់​ពណ៌លឿង​​រលើប​ រត់​បណ្តោយ​តាម​ពើង​ថ្ម​រដិប​រដុប​​ ពេញ​ដោយ​ភាព​​រហស្ថាន​ នៅ​ចំពោះ​មុខ​​រលក​សមុទ្រ​បោក​បាច់​។ លឹមលៗ​នៅ​លើ​ពើង​ថ្ម​ មានខ្ទម​ស្លឹកអនេក​​​ដេកបំ​​ពួន​​ក្រោម​ម្លប់​ព្រឹក្ស​ព្រៃ​​បៃតង​ ​ដូច​ពិ​ភពទេវលោក​ក្នុ​ងរឿង​ព្រេង​បុព្វកាល​។
 
ពី​មជ្ឈមណ្ឌល​ទីក្រុង​ ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ដោយ​ទោចក្រយាន​យន្ត​ឬឡាន​​តាម​ផ្លូវ​វ៉ង្វៀន​យ៉ាប​ (Vo Nguyen Giap) ​ទៅ​ទិស​ខាង​ជើង​ប្រហែល​១០គីឡូ​មែត្រ​ គឺមក​ដល់​ឧបទី្វប​សើន​ត្រា​ (Son Tra)។ ពី​ជើង​ភ្នំ​ធ្វើ​ដំណើរផ្ទុយ​ប្រហែល​​បី​គីឡូមែត្រ​ ​គឺមកដល់ឆ្នេរ​​បាយរ៉ាង​ (Bai Rang)។​ ឆ្នេរ​បាយរ៉ាង​ (Bai Rang) ដេក​អប​​​ខ្នង​ភ្នំ​ ដូច​នេះសំឡឹង​ពី​​លើ​ផ្លូវ​ចុះ​​ទៅ​ឃើញ​តែ​ពណ៌​ខៀវ​​​រុក្ខជាតិ​ យូរ​ៗ​ឮសំឡេង​រលក​បោក​លើ​ថ្ម​ លាន់​ឮ​រណ្តំតៗគ្នា​។​​
 
ឆ្នេរ​បាយរ៉ាង​ (Bai Rang)​ មិន​ឆើត​ មិន​​ប្រណិត​ និង​មិន​ទូលាយ​​ដូច​ឆ្នេរ​សមុទ្រ​មី​ខេ​ (My Khe) តែ​​មាន​លើស​លុប​នូវ​អំណោយ​​ឆ្នេរងូត​ទឹក​ដ៏មានមន្ត​ស្នេហ៍​​។ ភ្នំ​ម្ខាង ​សមុទ្រ​ម្ខាង​ ទើប​ឆ្នេរ​​បាយរ៉ាង​ (Bai Rang)​ រក្សាបាន​​ពណ៌​​ខៀ​វស្រស់នៃ​ព្រៃ​​និង​មហា​សមុទ្រ​ពេញ​មួយ​ឆ្នាំ ​។​



 ពី​កំពូល​ភ្នំសើន​ត្រា​ (Son Tra) សំឡឹងចុះ​ឃើញ​ ឆ្នេរ​បាយរ៉ាង​ (Bai Rang) លេច​អណ្តែត​​​ក្បែរ​​​ឈូង​សមុទ្រ​ពណ៌ខៀវ​
ដេក​​នៅ​ទន្ទឹម​​គឺ​ Son Tra Resort & Spa ល្បី​ឈ្មោះ​នៅ​ក្រុង​ដាណាំង​។​ រូបថត៖ ថាញហ្វ័រ​


ពីឆ្នេរ​​បាយរ៉ាង​ (Bai Rang)​ ភ្ញៀវទេសចរ​អាច​ឡើង​នាវា​ទេសចរណ៍​​ គយ​គន់​សម្រស់​ស្អាត​
និង​មុជ​មើល​ផ្កាថ្ម​នៅ​តំបន់​ឈូង​សមុទ្រ​សើន​ត្រា​ (Son Tra)។ រូបថត៖ ថាញ​ហ្វ័រ​


 ឆ្នេរ​ពើង​ថ្ម​រដិប​រដុប​មាន​រូបសណ្ឋាន​ប្លែក​ៗដាំ​​ក្បែរ​មាត់​សមុទ្រ​​ ឆ្នេរ​បាយរ៉ាង​ (Bai Rang)
ជា​កន្លែង​ស្វែង​យល់​ពេញទៅ​ដោយ​ភាពទាក់ទាញ​ និង​ថ្មី​ប្លែក ​ចំពោះ​យុវ័យ​គ្រប់​រូប។ រូបថត៖ ថាញ​ហ្វ័រ​


 ខ្ទម​ស្លឹក​ច្បាម​តែលតោលលើ​ឆ្នេរ​ថ្ម​ជាប់​មាត់​សមុទ្រ​ បង្កើត​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​អារម្មណ៍​ដូចជា​​វង្វេង​ក្នុង​​កោះ​
រហស្ថាន​ឆ្ងាយ​ដាច់​ស្រយាល​អាថ៌កំបាំង​។ រូបថត៖ ថាញ​ហ្វ័រ​។


 ឧបទីប​សើន​ត្រា​ (Son Tra) ជាមួយ​កំពូល​ភ្នំ​បៃតង​​​បង្អោន​ខ្លួន​ចេញ​លំហសមុទ្រ​​
ដូចនេះ​​បង្កើត​បាន​ឆ្នេរ​ងូត​ទឹក​រហស្ថាន​​ស្ងាត់​ខ្យល់​។ រូបថត៖ ថាញហ្វ័រ​


 ពី​ក្នុង​ផ្ទះ​រំហើយ​ខ្យល់សមុទ្រ​ ភ្ញៀវទេសចរ​អាច​គយ​គន់​ទេសភាព​ឆ្នេរ​សមុទ្រ​​បាយរ៉ាង​ (Bai Rang) ល្អុក​ល្អើន​​​នេះ​។​
រូបថត៖ ថាញ​ហ្វ័រ​


 ធម្មជាតិ​​បាន​ផ្តល់​ជូន​ឆ្នេរ​បាយរ៉ាង​ (Bai Rang) ស្រស់​ស្អាត​ជាមួយ​​ឆ្នេរ​ពើង​ថ្ម​អើត​​​​​ចេញលំហ​​សមុទ្រ​។
រូបថត៖ ថាញ​ហ័រ​


 ខ្ទម​ស្នេហ៍​តូច​ស្រស់​ពួន​ក្រោម​ព្រឹក្សព្រៃទាម​​​​ជាប់​លើ​​ឆ្នេរ​ថ្ម​។ រូបថត៖ ថាញ​ហ្វ័រ​

ជ្រុង​មួយ​នៃឆ្នេរ​ងូត​ទឹក​ស្អាត​ក្បែរ​ពើ​ង​ថ្ម។ រូបថត៖ ថាញ​ហ្វ័រ

 កុមារ​​លេង​កម្សាន្ត​តាម​ចិត្ត​នៅ​លើ​ឆ្នេរខ្សាច់​​ម៉ដ្ឋ​ពណ៌លឿង​។ រូបថត៖ ថាញ​ហ្វ័រ​

 កាណូត​កម្លាំងខ្លាំង​​​​​តែង​​ត្រៀម​បម្រើ​ភ្ញៀវទេសចរ​ពិសោធន៍​អារម្មណ៍​​។ រូបថត៖ ថាញ​ហ្វ័រ​

 ឆ្នេរ​បាយរ៉ាង​ (Bai Rang)​ កំពុង​ជា​ទីកន្លែង​ថ្មី​ និង​ទាក់ទាញ​អារម្មណ៍​​ចំពោះ​ភ្ញៀវទេសចរ​បរទេស​
ពេល​មកដល់​ក្រុង​ដា​ណាំង​។ រូបថត៖ ថាញហ្វ័រ​


 ភោជនិយដ្ឋាន​នៅ​ឆ្នេរ​បាយរ៉ាង​ (Bai Rang) បាន​រចនា​ស្រស់​ស្រាយ​ ផាសុក​​ភាព​ ​
ជាមួយ​សម្រស់​ធម្មជាតិ​ស្រស់​ស្អាត​។ រូបថត៖ ថាញ​ហ្វ័រ​


 អារម្មណ៍​ប្លែកៗ​​ពេល​បាន​ពិសា​ម្ហូប​ឆ្ងាញ់ ​និង​រំហើយ​កាយ​ជាមួយ​​ខ្យល់​អាកាស​​​សមុទ្រ​
នៅ​ភោជនិយដ្ឋាន​មួ​យ​ អណ្តែត​លើមុខ​ទឹក​នៃ​​​​ឆ្នេរ​បាយរ៉ាង​ (Bai Rang)។ រូបថត៖ ថាញ​ហ្វ័រ​


 ឆ្នេរ​បាយរ៉ាង​ (Bai Rang) គ្មាន​​ភាព​ស្រស់​ ទូលាយ​ ដូច​ឆ្នេរ​សមុទ្រ​មីខេ​ (My Khe) ​តែមាន​សល់នូវ​​ភាព​
អំណោយស្រទន់​​​នៃ​ឆ្នេរ​ងូត​ទឹក​ នោះគឺ​មាន​ភ្នំ​ ទឹក​សមុទ្រ​ដ៏​មនោរម្យ​។​ រូបថត៖ ថាញ​ហ្វ័រ​

 មកដល់​ឆ្នេរ​បាយរ៉ាង​ (Bai Rang) ភ្ញៀវទេសចរ​ដូចជា​សម្របខ្លួន​ចូល​នឹង​ធម្មជាតិ​ ប្រលែងលេងកម្សាន្ត​​ដោយសេរី​លើ​ផ្ទៃទឹក​ថ្លាយង់​ ទទួល​បាន​អារម្មណ៍​ធ្វើដំណើរ​ដោយ​បាទ​ជើងទ​​ទេរនៅ​​លើ​ដី​ខ្សាច់​ម៉ដ្ឋ​ ឬលេង​ប្រលែង​លើ​ផែន​ថ្ម​ មាន​រូបភាព​ប្លែក​ ដូច​ជា​ហ្វូង​សត្វ​​​ព្រៃ​វង្វេង​​ចុះ​មក​ឆ្នេរ​សមុទ្រ។
 
ពី​ឆ្នេ​រសមុទ្រ​បាយរ៉ាង (Bai Rang) ​​សំឡឹង​មើលទៅ​ឆ្ងាយ​​ ឃើញ​កោះ​កូឡាវ​ត្រាម ​(Cu Lao Cham) ដូច​​ត្រី​ដំរី​យក្ស ​កំពុង​គ្រវី​កន្ទុយ​កណ្តាល​លំហសមុទ្រ​ ជា​ទីក្រុង​ឆើត​ឆាយ​ ភ្លឺ​ផ្លេកនៅ​​ចំពោះ​មុខ​សមុទ្រ​ ជា​រូបសំណាក​ព្រះម៉ែ​គង់​ស៊ី​អ៊ី​ន​ធំនៅ​​វត្ត​​ឡិញ​អ៊ឹង (Linh Ung)​ សំឡឹងមើល​ទៅ​លំហ​​សមុទ្រ​​ ​មើលទៅ​ឆ្ងាយ​ៗ​ក្រុមនាវា​នេសាទ​លឹប​ល​បណ្តែត​លើ​​រលក​សមុទ្រ​...។​ល។​​
 
ប្រសិន​បើ​អ្នកណា​ចូល​ចិត្ត​នៅ​ម្នាក់​ឯង​​ ស្ងប់ស្ងាត់​ ចូរ​អ្នក​ទៅ​រក​ខ្ទម​ស្លឹក​ទាម​​តែតោល​លើ​ពើង​ថ្ម​ ដើម្បីបាន​ស្តាប់​សំឡេង​ខ្សិប​ៗ​នៃ​មហាសមុទ្រ​ សំឡេង​វូៗ​នៃវាយោ​ព្រឹក្សព្រៃ​ ដូច​ទំនុក​ចម្រៀង​អមតៈ​របស់​មេឃា​។​
 
ឆ្នេរ​បាយរ៉ាង​ (Bai Rang) មិនត្រឹម​មាន​សម្រស់​ធម្មជាតិ​ស្អាត​​មនោរម្យ​ នៅ​ទាំង​មាន​ម្ហូប​ឆ្ងាញ់​រក្សា​រសជាតិ​ប្រៃនៃ​​សមុទ្រ​​ភូមិ​ភាគ​កណ្តាល​វៀតណាម​ ដូចជា​ បង្គា​ ក្ដាម​ ត្រី​ ម៉ឹក​...។ល។ បើ​មាន​ពេល​វេលា​ ភ្ញៀវទេសចរ​អាច​សាក​ល្បង​នឹង​ល្បែង​ទាក់ទាញ​អារម្មណ៍​ ដូចជា​ជិះ​កាណូត​ ហោះ​កាត់​រលក​ពណ៌​ស​ ឬ​តាម​នាវាទៅ​មុជ​ទឹក​មើល​ផ្កាថ្ម​ ដើម្បី​ស្វែង​យល់​ពិភព​ពោរពេញទៅ​ដោយ​អាថ៌កំបាំង​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​នៃ​ឧបទីប​សើន​ត្រា (Son Tra)។​
 
ពិតជា​ពិបាក​នឹង​បរិយាយ​សម្រស់​ស្រស់​បំព្រង​ ដែល​ធម្មជាតិ​ផ្តល់​​សម្រាប់​ឆ្នេរ​សមុទ្រ​បាយរ៉ាង​ (Bai Rang)។ នោះ​គឺ​បទ​ភ្លេង​ប្រគំ​នៃ​មេឃនិង​សមុទ្រ​ ថ្ម​និងទឹក​ ស្នេហា​និង​ភាព​ល្អុក​ល្អើន​ ជា​វត្ថុ​អំណោយ​​ប្រពៃ របស់​ទីក្រុង​សមុទ្រ​ ដាណាំង​ជាទី​ស្រឡាញ់​៕​

 ឆ្នេរ​បា​យរ៉ាង​ (Bai Rang) ​ស្ថិតនៅ​​ខ្នង​ភ្នំ​ខាងត្បូង​ឧបទ្វីប​សើន​ត្រា (Son Tra) ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋបាល​ក្រុង​ដាណាំង​ប្រហែល​១០​គីឡូម៉ែត្រ​ ដូចនេះ​ភ្ញៀវទេសចរ ​​អាច​ធ្វើដំណើរ​ដោយ​ទោចក្រយានយន្ត​​ ឬ​ឡាន​យ៉ាង​ងាយ​ស្រួល​។ ដោយ​តម្លៃ​និង​សេវាកម្ម​នៅទី​នេះសមរម្យ​​។ ចំពោះ​​តម្លៃ​១០០​ពាន់ដុង​​ ភ្ញៀវ​ទេសចរ​អាច​ជួល​កន្លែង​អង្គុយ​​ កន្លែង​ទុក​ប្រដាប់ប្រដារ​ ងូត​ទឹកសមុទ្រ​ ងូត​ទឹក​ស្រាប​ និង​លេងកម្សាន្ត​តាម​ចិត្ត​នៅ​លើ​ឆ្នេរ​សមុទ្រ។  ក្រៅ​ពី​នោះ​ សេវាកម្ម​កាណូត​ និង​មុជ​មើល​ផ្កាថ្ម​ មាន​តម្លៃ​ពី​៨០០​ ទៅ​ដល់​១,៥លាន​ដុង​ក្នុង​ម្នាក់​​ ជើង​​ដំណើរ​​ស្វែង​យល់​ក្នុង​អំឡុងវេលា​២ម៉ោង​ យោង​ទៅ​តាម​ក្រុម​ឬ​ឯកជន​។​

 

អត្ថបទនិង​រូបថត៖ ថាញ​ហ្វ័រ

បណ្តាអត្ថបទបានផ្សាយ