02/04/2017 21:18 GMT+7 Email Print Like 0

ឆ្នាំ APEC ២០១៧-ឱកាសមាសសម្រាប់អង្គភាពអាជីវកម្មវៀតណាម


សន្និសីទស្តីពីសកម្មភាពរបស់សហគ្រាសក្នុងឆ្នាំ APEC វៀតណាម២០១៧
(រូបថតៈ Minh Quyết - TTXVN)

ឆ្នាំ APEC ២០១៧ ជាឱកាសមាសសម្រាប់អង្គភាពអាជីវកម្មចូលរួមយ៉ាងជ្រៅថែមទៀតទៅក្នុងរាល់កិច្ចសហប្រតិបត្តិការនិងទទួលផលពីកម្មវិធីកាតធ្វើដំណើរទៅវិញទៅមករបស់អាជីវករ (ABTC) ជាគំនិតច្នៃប្រឌិតរបស់បណ្តាប្រទេសជាសមាជិក APEC ។​នោះជាការអះអាងរបស់ជំនាញការនៅក្នុង “សន្និសីទអង្គភាពអាជីវកម្ម​ Da Nang ជាមួយនឹងឆ្នាំ APEC វៀតណាម ២០១៧ ដោយគណៈកម្មាធិ​ការប្រជាជនទីក្រុង Da Nang រួមសហការជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) គណៈលេខាធិការជាតិ APEC វៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី១ ខែមេសា។ លោក Vu Tien Loc ប្រធាន VCCI បានចាត់ទុកថា៖

“នេះជាពេលវេលាសម្រាប់ស្ថាបនិកខឿនសេដ្ឋកិច្ចពិភពលោកនិងខឿនសេដ្ឋកិច្ច APEC និងមហាសេដ្ឋីជួរមុខ​ មានវត្តមាននៅវៀតណាម។ ក្នុងបរិយាកាសនោះ  ពួកគេនឹងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសកលលោក ការធ្វើសមាហរណកម្មនិងការអភិវឌ្ឍន៍និរន្តភាព។ សហគ្រាសវៀតណាមចូលរួមសកម្មភាពនេះនឹងមានឱកាស​ក្តាប់ជាប់និន្នាការនៃខឿនសេដ្ឋកិច្ចសកលលោក។​ ប្រការសំខាន់គឺការតភ្ជាប់និងឱកាសសម្រាប់យើងតភ្ជាប់ជាមួយអង្គភាពអាជីវកម្មជួយមុខផងដែរ”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ