17/02/2018 10:25 GMT+7 Email Print Like 0

ឆ្នាំ ២០១៨៖ ពេលវេលាគន្លឹះក្នុងដំណើរសមាហរណកម្មអន្តរជាតិ


 
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក  Pham Binh Minh

ឆ្នាំ ២០១៨ ជាឆ្នាំគន្លឹះក្នុងការអនុវត្តបណ្ដាភារកិច្ចនៃមហា ស​ន្និបាតលើកទី ​១២ របស់បក្ស​កុម្មុយនិស្ត​វៀត​ណាម​ ក្នុងនោះ​ការធ្វើសមាហរណកម្មអន្តរជាតិ​ជាខ្លឹមសារសំខាន់។ ក្នុងឆ្នាំ​ ២០១៨ ​នេះ វៀតណាមពោ​រពេញ ទៅដោយ​ឱកាស​ធ្វើសមាហរណកម្ម​ជាច្រើនជា​ពិសេសគឺសមាហរណកម្ម​សេដ្ឋកិច្ចអន្តរជា​តិ។ ការ​ឆ្លៀត​យកបណ្ដា​ឱកាសល្អទាំង​នេះនឹងរួ​មវិភាគទានុយ៉ាង សំ​ខាន់ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​លើកកំពស់​ឋានៈនិង​តួនាទី​របស់​វៀត​ណាម​នៅលើ​ឆាក​អន្តរជាតិ​។ 

​ក្នុងការធ្វើ​សមាហរណកម្មអន្តរជាតិ ពីការបើកទូលាយទំនាក់ទំ​នង ចូលរួម  ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដល់​ភាព​ម្ចាស់ការរួមវិភាគទាន​បំផុសយ៉ាងសកម្មនិ​ងចូលរួម​បង្កើតបណ្ដាយន្តការសហ​ប្រតិបត្តិ​ការ គឺជា​ជំហាន​ផ្ទាល់ប្តូរសំខាន់​។ នាឆ្នាំ ២០១៨ ការធ្វើសមាហ​រណកម្មរបស់វៀតណាម​មិន​ស្ថិតក្រៅទិសស្លោក​ នេះ​។ ពេល​វេលាសំ​ខាន់​ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ

ការធ្វើសមាហរណកម្មសេដ្ឋកិច្ច​ពិភពលោកជាបញ្ហាស្នូលក្នុងការធ្វើ​សមាហរណកម្ម​អន្តរជាតិ​របស់​វៀត​ណាម។ ​នា​ឆ្នាំ ២០១៨ វៀតណាមត្រូវស​ម្រេចបណ្ដា​ កិច្ចសន្យាអន្តរជាតិធំៗសំដៅលើកកំពស់ឋា​នៈធ្វើសមា​ហរណក​ម្ម។ ឧបនាយក​រដ្ឋមន្ត្រីនិង​ជារដ្ឋមន្ត្រីការបរទេសវៀត​ណាម​ លោក  Pham Binh ​Minh បានឲ្យដឹង ថា​៖

«ឈានចូលឆ្នាំ ​២០១៨ ជាកាលកំណត់ដែលវៀតណាមត្រូវ​សម្រេច​ឲ្យបាន កិច្ចសន្យាខាង​សេដ្ឋកិច្ច​ពិភពលោក​គ្រាប់​កំរិតទាំង​អស់។ ប្រការនេះនឹងជះ ឥទ្ធិព​លទៅលើបណ្ដាតំបន់និងមជ្ឈដ្ឋា​នសហគ្រាស​។ ដំបូង​បង្អស​ជាកិច្ច​ព្រម​​ព្រៀង​ទំនិញ​អាស៊ានពីថ្ងៃទី ១​ មករា ឆ្នាំ ២០១៨ លុបចោលព​ន្ធចំនួន ៦៩៩ ប្រភេទ​ដល់​ ០% បណ្ដា​កិច្ច​សន្យារ​បស់ WTO កាត់បន្ថយយ៉ាងខ្លាំងព​ន្ធរដ្ឋការ តាមកិច្ចសន្យាក្នុងក្របខ័ណ្ឌ ​FTA ថ្មីរវាងអាស៊ាន-ចិន និ​ងរវាង​អាស៊ាននិង​កូរ៉េ ខាងត្បូង។ តាមគំរោង វៀតណាមអាចស​ម្រេច FTA ជាមួយ EU (​EVFTA) ចុះហត្ថ​លេខា​លើកិច្ចព្រមព្រៀង​ដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនឆ្លង ម​ហាសមុទ្រប៉ាស៊ីហ្វិក ​(CPTPP)។»

អាចឃើញ​ថា៖ នាឆ្នាំ ២០១៨ វៀតណាមបន្តចូល​រួមទីលានលេងធំជាង ដោយ​មានស្តង់ដានិង​សំណូមពរប្រិត​ប្រៀងជាង។ ​ប្រការនេះបាន​បង្ហាញនូវការប្តេជ្ញាចិត្តធ្វើសមាហ​រណកម្មនៅកំរិតខ្ពស់របស់វៀ​តណាម​។ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ ពាណិជ្ជកម្ម​វៀត​ណាម លោក Tran Tu​an Anh ​បានបញ្ជាក់ថា៖  

​​«ឆ្នាំ ២០១៨ ពោរពេញទៅដោយឱកាសធំជា​ងប្រសិនបើកិច្ចព្រមព្រៀង​ ពាណិជ្ជកម្ម​សេរីរវាង​សហភាព​អឺរ៉ុប​និង​វៀតណាម​ត្រូវបាន​អនុម័តនិងចូល​ជាធរ​ មាន ក៏ដូចជា CPTPP ត្រូវបា​នចុះហត្ថលេ​ខា នោះ​នឹង​ជារបត់​សំខាន់​ក្នុងដំណើរ​ ធ្វើសមាហរណកម្មរ​បស់វៀតណាម។ នាឆ្នាំ ២០០​០ ការនាំចេញ​របស់វៀត​ណាម ទៅទីផ្សារ​សហភាព​អឺរ៉ុបនៅ​ត្រឹមទទួល​បាន ៤ ពាន់លានដុល្លា ប៉ុណ្ណោះ​ ដល់ឆ្នាំ ២០១៧ គឺទទួលបានរហូតដល់ ​៤៥ ពាន់​លាន​ដុល្លា។ ដោយ​មានយន្តការ​អាទិភាព​ដែលភាគីទាំងពីរ​បានលៃទុក សំរាប់គ្នាក្នុងក្រប​ខ័ណ្ឌ​ E​VFTA សមត្ថភាព​នាំចេញរបស់​វៀត​ណាម​ទៅ EU អាច ឡើងដល់ ១០០ ពាន់លា​នដុល្លា​។»

​ឱកាសកំពុង​មកដល់ហើយ។ នេះជាលក្ខ័ណ្ឌចាំបាច់។ រី​ឯ លក្ខ័ណ្ឌ​គ្រប់គ្រាន់​គឺធ្វើយ៉ាង​ម៉េចរៀបចំ​ធ្វើអាជីវកម្ម​និងអនុវត្ត​ប្រកបដោយប្រសិទ្ធភាពឱកាសទាំងនេះ​។ ប្រការនេះផ្អែក​ទៅលើការ​ខំប្រឹង​ប្រែង​របស់វៀត​ណាម ក្នុងការ​អនុវត្តកំណែទម្រង់​ជាបន្ត។ រដ្ឋមន្ត្រី Tran Tuan Anh​ បានចាត់ទុកថែមទៀតថា៖​ 

​​«យើងយល់ច្បាស់ថា៖ បណ្ដាខ្លឹមសារទាំងនេះទាមទាការខិ​តខំប្រឹងប្រែង​ ថ្មី។ ក្នុងដំណើរ​អនុវត្តនា​ពេលខាង​មុខ​ ប្រសិ​នបើ បណ្ដាកិច្ចព្រមព្រៀងនេះចូល​ជាធរមាន​នោះ ​វៀតណាមគប្បី​កែទម្រង់​ខ្លាំងថែម​ទៀតចំពោះ​សហគ្រាស​រដ្ឋយន្ត​ការ និងគោលនយោបាយសំរាប់ស​ហគ្រាសរដ្ឋឬមណ្ឌលលក់ដូ​រសាធារ​ណៈរបស់​រដ្ឋាភិបាល។ ក្រសួង​និង​ស្ថាប័នគ្រប់គ្រង​គ្រប់ជាន់​ថ្នាក់របស់វៀត​ណាម​យល់ច្បាស់​នូវការ​សាកល្បង​និង​សំណូមពរ​ដែល​កំពុង​ប្រឈមមុខ​ទាំង​នេះ។​»

​ជំរុញកិច្ចការបរទេសពហុភាគី អះអាងគោលការណ៍កិច្ចការបរទេសឯករាជ្យ និងម្ចាស់ការ

​ឆ្នាំ APEC  ២០១៧ ជាសក្ខីភាពរស់រវើក​ដែលសរឲ្យឃើញថា៖ សក​ម្មភាព កិច្ចការបរទេស​ពហុភាគី​របស់​វៀត​ណាមត្រូវ​បានលើកកំពស់ថ្មីមួយ ផ្លាស់ប្តូរ​យ៉ាង ខ្លាំងក្លាទៅភាព​ម្ចាស់ការ​រួមវិភាគ​ទាន​ក្នុងការ​តាក់តែង​ទីលាន​លេង​​រួម។

បន្តស្នាដៃ​លោតធ្លោះក្នុងការទូតពហុភាគី​នៃឆ្នាំ APEC  ២០១៧ នាដើមឆ្នាំ ២០​១៨ វៀតណាម​បាន​រៀបចំ​សន្និសីទ​ប្រចាំឆ្នាំលើក​ទី ២៦ វេទិការសភាអា​ស៊ី ប៉ាស៊ីហ្វិក (APPF) ប្រកបដោយជោគជ័យ។ ឆ្នាំ​ ២០១៨ ក៏​ជាឆ្នាំត្រៀម​រៀបចំ​សំ​ រាប់ព្រឹត្តិតការណ៍​សំខាន់ៗដទៃទៀត​របស់វៀតណាមដូចជា៖ ឆ្នាំប្រ​ធានអាស៊ាន ២០២០ ការបំផុស​ប្រទេសនានា​គាំទ្រវៀតណាម ជាសមាជិក​មិនអចិន្ត្រៃយ៍របស់ ក្រុមប្រឹក្សាសន្តិសុ​ខ អ.ស.ប. អាណត្តិ ២០២-២០២១​។ អនុរដ្ឋមន្ត្រីការបរទេស ​វៀតណាម ​លោក Bui Tha​nh Son បាន​ឲ្យដឹងថា៖

​«គោលការណ៍កិច្ចការបរទេសឯករាជ្យម្ចាស់ការពហុទិសសម្បូរបែបភាវូបនី យកម្មក្នុងរយៈ​ពេលកន្លង​ទៅបាន​ពង្រីក​អតិប​រមាលើវិស័យសន្តិសុខការអភិវឌ្ឍ ហើយលើកកំពស់ឋនៈរបស់វៀតណាម។ ដូច្នេះ ក្នុងពេលដែល​អនុវត្ត​​ភារកិច្ចឆ្នាំ ២០១៨ វៀតណាមគប្បីប្តេជ្ញាចិត្តរក្សាគោលការណ៍កិច្ចការបរទេសដូច្នេះ ប៉ុន្តែ នៅមាន​ការ​ធ្វើ​​វិសោធនកម្មមួយចំនួនដែរ។ ទីមួយគឺ គប្បីបន្តសម្របសម្រួលផលប្រយោជន៍ ពង្រីក​ឲ្យបាន​ការផ្តើម​គំនិត​ដែល​​វៀត​ណាមបាននាំចេញក្នុងឆ្នាំ APEC  ២០១៧ និងប​ណ្ដា​ខឿន​សេដ្ឋកិច្ចបាន​ស្រុះចិត្តគំនិត​ដូចជាការ​ផ្តើម​គំនិត​អំពី ការអភិវឌ្ឍលើគ្រប់ដណ្តប់ពាណិជ្ជកម្មអេ​ឡិកត្រូនិកឆ្លងដែន។ ​ទីពីរគឺ បន្តរួមវិភាគចូល​ក្នុង​ការ​​អភិវឌ្ឍ​របស់​អាស៊ានបន្ត​រួមដំណើរ​ជាមួយអាស៊ាន​រក្សាសាមគ្គីភាព​សម្របសម្រួលផល​ប្រយោជន៍​ដើម្បី​សហ​ប្រតិ​បត្តិ​ការក្នុងតំ​បន់ឲ្យបានខ្លាំងក្លាថែម​ទៀត។ ទីបីគឺបន្ត​សម្បូរបែបភា​វូបនីយកម្ម​ទំនាក់ទំនង​ជាមួយ​ប្រទេស​នា​នា ក្នុងនោះ សហភាពអឺរ៉ុបនឹងជាអាទិភាពមួ​យ។»
​​​​
ការធ្វើសមាហរណកម្មអន្តរជាតិជា​ជម្រើសគោលនយោបាយនៃប្រទេស ភាគច្រើនដើម្បី​អភិវឌ្ឍន៍។ វៀតណាម​មិនស្ថិតក្រៅនិ​ន្នាការ​នោះទេ។ ហើយ​ឆ្នាំ ២០​១៨ សង្ឃឹម​ថា វៀត​ណាមនឹង​បន្តឆ្លៀត​យកល្អ​បណ្ដាឱកាស​សំខាន់​ៗខាង​សមាហរ​ណកម្ម ជាពិសេសគឺការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចពិភពលោក ដើម្បី​ ទទួលបាន​កំណើន​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមនៅកំរិតខ្ពស់ ​កសាងឡើងឋានៈ លើឆាកអ​ន្តរជាតិថ្មី ៕​

 

តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ