05/01/2015 09:36 GMT+7 Email Print Like 0

ឆ្នាំ ២០១៥វៀតណាមប្រមូលផ្តុំអភិវឌ្ឍន៍ប្រភពធនធានមនុស្សសំរាប់វិទ្យាសាស្ត្រ-បច្ចេកវិទ្យា


លោក Nguyen Quan រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ -បច្ចេកវិទ្យា

ឆ្នាំ២០១៤ជាឆ្នាំជោគជ័យនៃវិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា​វៀតណាមដោយបានលើកកំពស់ឡើង ៥ ដង (លំដាប់ថ្នាក់ទី៧១/១៤៣) ក្នុងបញ្ជី​លំដាប់ថ្នាក់ស្ដីពីសន្ទស្សន៍ផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្រ- បច្ចេក​វិទ្យាសកលដោយ​​​អង្គការ​​កម្មសិទ្ធិបញ្ញាពិភពលោក ( WIPO) ប្រកាស។

ឆ្នាំ ២០១៥ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមនឹងជំរុញល្បឿនអនុវត្តបណ្ដាភារកិច្ចវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា តាមកម្មវិធី​ចំនួន៣ ​ដែលបាននាយករដ្ឋមន្ត្រីអនុម័ត។ នោះគឺកម្មវិធីផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ កម្មវិធី​អភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់និងកម្មវិធីអភិវឌ្ឍន៍ផលិតផលជាតិ។ ​លោក Nguyen Quan រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ  -បច្ចេកវិទ្យា​បាន​អោយដឹងថា៖

“ នាបច្ចុប្បន្ន គោលនយោបាយលើកទឹកចិត្តសំរាប់កម្មាភិបាល​វិទ្យាសាស្ត្រ​ត្រូវបានបង្កើតឡើងហើយ។ ក្រសួង​វិទ្យាសាស្ត្រ​ - បច្ចេកវិទ្យា ​កំពុងរួមសហការជាមួយក្រសួងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃចេញផ្សាយ​សារាចរ​អន្តរ​ក្រសួងទាំង៣ ដើម្បីណែនាំអនុវត្តបណ្ដាគោលនយោបាយ​ក្នុងស្ថានភាពជាក់ស្ដែងស្ដីពី៖​ប្រាក់​ខែ​ ចំណូល ការ​បង្ក​លក្ខណៈ​បរិយាកាសធ្វើការ និងលើកសរសើរបណ្ដាអ្នកវិទ្យាសាស្ត្រ…ជាដើម៕ ”

តាម VOV5- វិទ្យសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ