20/02/2018 09:44 GMT+7 Email Print Like 0

ឆ្នាំ២០១៨ជាឆ្នាំគន្លឹះដើម្បីវៀតណាមកសាងប្រទេសចាប់ផ្ដើមអាជីវកម្ម


  រដ្ឋធានីហាណូយ (រូបថត៖ VOV)

ឆ្នាំ២០១៨ត្រូវ បានចាត់ទុកជា​ឆ្នាំគន្លឹះដើម្បីវៀតណាមជំរុញខ្លាំងសក​ម្មភាពចាប់ផ្ដើមអាជីវកម្ម ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ខាងមុខ​។ រដ្ឋាភិបាលវៀតណាមបានជ្រើសរើសឆ្នាំ​២០១៦ជា ឆ្នាំដែលប្រទេសចាប់​ផ្ដើម​អាជីវកម្ម។ ក្នុងរយៈ​ពេល២ឆ្នាំកន្លងទៅ ​រដ្ឋាភិបាល​ក៏ដូចជា​តំបន់ជាច្រើន​បានខំប្រឹងប្រែង​បង្កើតឡើង​ប្រព័ន្ធ​អេកូឡូស៊ី​ចាប់ផ្ដើម​អាជីវកម្ម (Start-up ecosystem) សំរាប់សមាសភាពសេដ្ឋកិ​ច្ចទាំងអស់និងប្រជាជនគ្រប់ស្រទាប់ ​នាំមកនូវ​កម្លាំង​ចលករចាប់ផ្ដើមអាជីវកម្ម​ និងលើកទឹកចិត្តការច្នៃប្រឌិ​ត។ ឆ្នាំ២០១៨​ត្រូវបាន​ចាត់ទុកជា​ឆ្នាំគន្លឹះ​ដើម្បីវៀត​ណាម ជំរុញខ្លាំងសកម្មភាពចាប់ផ្ដើម​អាជីវកម្មក្នុងរយៈពេ​លប៉ុន្មាន​ឆ្នាំខា​ងមុ​ខ។​
 
រដ្ឋាភិបាលវៀតណាមតាំង​ពីគ្រាដំបូង ​បានដើរឈានមុខ​ដោយការ​សន្យាដ៏​ខ្លាំងក្លារ​បស់​ឧបនាយក​រដ្ឋមន្រ្តី​លោក​ Nguyen Xuan Phuc ដែលប្ដេជ្ញាចិត្តកសាងឡើងរដ្ឋាភិបាលស្មោះ​ត្រង់និងស្ថាបនា ​ធ្វើសកម្ម​ភាពនិងបម្រើ។ ​រាល់ការសន្យានោះ​ពិតជាភារ​កិច្ចចាប់​បង្ខំចំពោះ​ស្ថាប័ន​រដ្ឋបាល​ទាំងអស់​ពីថ្នាក់មជ្ឈឹម​ដល់មូលដ្ឋាន​និងប្រជាជន ពិសេសគឺក្នុងកាលៈ​ទេសៈដែល​ប្រទេស​ជាតិធ្វើ​សមាហរណកម្ម​កាន់​តែ​ស៊ីជំរៅ​ទៅក្នុង​សេដ្ឋកិច្ច​សកល។
 
ចាប់ផ្ដើមអាជីវ​កម្មដើម្បីធ្វើមានសំរាប់ខ្លួនឯងនិងកសាងប្រទេសជាតិ
 
ទីក្រុងហូជីមិញជាតំបន់ឈានមុខគេនៅលើទូទាំងប្រទេស​ក្នុងចលនាចាប់ផ្ដើមអាជីវកម្ម ​ដោយ​ចំណាយ​ថវិកា​ឡើងដល់​ទៅ១លានលាន​ដុងដើម្បីជួយឧបត្ថម្ភគម្រោង​ការណ៍ចាប់ផ្ដើមអាជីវកម្ម។​ កម្រិត​ប្រាក់ឧបត្ថម្ភ​ខ្ពស់បំផុត​សំរាប់គម្រោការណ៍​មួយគឺ២ពាន់​លានដុង​។ ទន្ទឹមនឹងនោះ ​ទីក្រុងឆ្ពោះទៅ​ការបង្កើត​ឡើង​មជ្ឈមណ្ឌល​​ជួយឧបត្ថម្ភការចាប់ផ្ដើមអា​ជីវកម្ម ដើម្បីតភ្ជាប់គម្រោងការណ៍ជាមួ​យមូលនិធិ​វិនិយោគ ព្រមទាំងធ្វើ​សេនា​ធិការសំរាប់រដ្ឋអំណាចអំពីគោលនយោបាយពាក់ព័​ន្ធនានាផងដែរ។ រហូតដល់ដល់​ចុង​ឆ្នាំ២០១៦ មាន​គម្រោការ​ណ៍ចំនួន២០០ដែលទទួលបានការជួយឧ​បត្ថម្ភ។ គោលដៅរបស់ទី​ក្រុងគឺដល់ឆ្នាំ២​០២០ នឹងជួយ​ឧបត្ថម្ភ​គម្រោងការណ៍ចាប់ផ្ដើមអាជីវកម្មចំ​នួន២០០០គម្រោង។ លោក Vu T​ien Loc ប្រធានស​ភាពាណិជ្ជកម្ម​និងឧស្សាហកម្ម​វៀតណាម ចាត់ទុកថា ដំណាក់កាល ​ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ត្រូ​វបាន​វៀតណាម​កំណត់​ ជារយៈពេល៥ឆ្នាំដែល​ប្រទេសចាប់ផ្ដើមអាជីវកម្ម ៥ឆ្នាំ​ដែលប្រទេស​ទាំងមូល​ផ្តោតសំខាន់​ទៅលើការ​អភិវឌ្ឍ​សហគ្រាស។​“ការ​ចាប់ផ្ដើម​អាជីវកម្ម​កំពុងក្លាយ​ទៅជា​ចលនា​និង​និន្នា​ការ​នៃខឿន​សេដ្ឋកិច្ច​វៀត​ណាម​។

និន្នាការក្នុងប៉ុន្មានឆ្នាំខាងមុខនៃខឿនសេ​ដ្ឋកិច្ចវៀតណាម តាមខ្ញុំគិតថា ​គឺជារដ្ឋាភិបាល​ស្ថាបនា​និង​ប្រជាជន​ទាំងមូ​លចាប់ផ្ដើមអាជីវកម្ម។ ដូច្នេះ​ហើយ ការចាប់ផ្ដើមអាជីវកម្ម​ ពិសេសគឺ​ចាប់​ផ្ដើមអាជីវកម្ម​ច្នៃប្រឌិត​កំពុង​ក្លាយ​ ទៅជាសំណូម​ពរសំខាន់បំផុតនៃខឿនសេដ្ឋកិច្ចវៀតណាម។ គោ​លដៅគឺដល់ឆ្នាំ២០២០​ យើងត្រូ​វមានសហគ្រាសយ៉ាងហោចណាស់ចំនួ​ន១លាន ដែលមានន័យថា ក្នុ​ងរយៈពេល៥ឆ្នាំយើង​ត្រូវបង្កើន​បរិមាណ​សហគ្រាសវៀតណាមឡើងទ្វេដ​ង។ នោះគឺជំហាន​លោតផ្លោះមួយ​ក្នុងគោល​នយោបាយ​អភិវឌ្ឍន៍​សហគ្រាស​នៅវៀត​ណាម”​។​
 
ឆ្លៀតយកបដិវត្តន៍៤.០ដើម្បីចាប់ផ្ដើមអាជីវកម្មប្រកបដោយជោគជ័យ
 
បដិវត្តន៍ឧស្សាហកម្ម៤.០កំពុងបង្កើតឡើងការផ្លាស់ប្ដូរយ៉ាង​ធំធេងក្នុងការធ្វើផលិត​កម្ម អាជីវកម្ម​លើទូទាំង​ពិភពលោក​ ហើយនេះក៏ជាឱកាសសំរាប់ការចា​ប់ផ្ដើមអាជីវកម្មនៅវៀតណាម​ដែរ​។ តាម​អ្នកជំនាញ​ការសេដ្ឋ​កិច្ច​លោក​​ស្រី Pham Chi Lan ថា ឱកាស​និងការសាក​ល្បងចំពោះ​សហគ្រាស​ចាប់ផ្ដើម​អាជីវកម្ម​គឺផ្សាភ្ជាប់​នឹងនិន្នា​​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ចអន្តរជាតិនិងសម័​យឌីជីថល់៤.០។ ហេតុនេះហើ​យ បណ្ដា​សហ​គ្រាស​ចាំ​បាច់​ត្រូវ​ក​សាងយុទ្ធសាស្ត្រអភិវឌ្ឍ​ន៍ដោយ​ចីរភាព ដើម្បីចូលរួមបដិវត្ត​ន៍នេះ។

“ហេដ្ឋារ​ចនាសម្ព័ន្ធសំណង់សំខាន់បំផុតក្នុង​សម័យឌីជីថល់នេះ គឺមូលដ្ឋានទិន្នន័យ។​ សហគ្រាស​វៀតណាម​ភាគច្រើនគឺ​សហគ្រាសរបស់ជន​វ័យក្មេង។ ពួកគេត្រូវធ្វើការជាមួ​យគ្នា ធ្វើការ​ជាមួយដៃគូផ្សេងៗ មិ​នត្រឹម​តែជាមួយ​មនុស្សប៉ុណ្ណោះទេ​ ថែមទាំងជាមួយម៉ាស៊ីន​ទៀតផង។ គេត្រូវបាន​ការទទួល​ខុសត្រូវ​និង​លទ្ធភាព​ដើម្បី​ធ្វើការ​ជាមួយ​ដៃគូទាំង​នេះ”។

 
ទីក្រុងហូជីមិញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់វៀតណាម (រូបថត៖dantri)

គោលនយោបាយ​របស់រដ្ឋាភិបាលកំពុងបង្កើតឡើង​សន្ទុះអភិវឌ្ឍន៍សំរា​ប់សហគ្រាស ឆ្ពោះទៅគោល​ដៅមានសហគ្រាស​ចំនួន១លាននាឆ្នាំ២០​២០។​ គោលដៅនេះ​បង្ហាញឲ្យ​ឃើញ​សេចក្ដី​សង្ឃឹម​របស់​រដ្ឋាភិបាល​ចំពោះការ​អភិវឌ្ឍ​និងការចាប់ផ្ដើមអាជីវ​កម្មរបស់សហគ្រាស​។ ដើម្បី​សម្រេច​បាន​គោលដៅ​នេះគឺ​ទាម​ទារ​ឲ្យមាន​កិច្ចខិត​ខំប្រឹង​ប្រែងជា​ច្រើនរបស់​ក្រសួង ស្ថាប័នពាក់ព័​ន្ធទាំង​អស់ ក៏ដូច​ជាសហគ្រាស​ចាប់ផ្ដើម​អាជីវកម្ម​ផ្ទាល់​ខ្លួន​ផងដែរ៕​
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ