31/12/2017 10:02 GMT+7 Email Print Like 0

ឆ្នាំ២០១៧ បរិមាណទំនិញនាំចេញនាំចូលសរុបហួសកំរិត៤០០ពាន់លានដុល្លារអាមេរិក


 ឆ្នាំ២០១៧ បរិមាណទំនិញនាំចេញនាំចូលសរុបហួសកំរិត៤០០ពាន់លានដុល្លារអាមេរិក

តាមនាយកដ្ឋាន​ស្ថិរតិថា៖ ​ទំហំពាណិជ្ជកម្ម​នាំចេញ នាខែ​ធ្នូ​ទទួលបាន​ជាង​១៩​ពាន់​​លាន​ដុល្លារអាមេរិក​។ ដូច្នេះ​ឆ្នាំ២០១៧ បរិមាណ​ទំនិញនាំចេញ​ នាំចូលរបស់វៀត​ណាម បានជាង​៤០០ពាន់​លាន​ដុល្លារអាមេរិក។​ ទំហំពាណិជ្ជ កម្មនាំចេញ​​ទទួល​​បាន​ជិត​២១៤​ពាន់​លាន​ដុល្លារ​អាមេរិក​​ កើន​២១% ​បើប្រៀប​នឹង​​ឆ្នាំទៅ​មិញ​។ នេះជាកំរិត​ខ្ពស់បំផុត​ក្នុងរយៈ​ពេលច្រើន​ឆ្នាំកន្លង​ទៅ។ ក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជក​ម្មនាំចូលទំនិញប្រមាណ​ជាង​២១១ពាន់លាន​ដុល្លារអាមេរិក កើនជិត២១​% បើប្រៀបនឹងឆ្នាំ២០១៦។ អំពី​ទីផ្សារទំនិញនាំចូលឆ្នាំ២០១៧ ចិន​បន្តជា​ទីផ្សារនាំចូលធំបំផុតរបស់វៀត​ណាម ដោយមានទំហំពាណិជ្ជកម្មចំ​នួន៥៨,៥ពាន់លានដុល្លារ​អាមេរិក​ កើនជិត១៧% បើប្រៀប​នឹងឆ្នាំទៅមិញ បន្តទៀតគឺកូរែខាង​ត្បូង អាស៊ាន អឺរ៉ុបនិ​ងអាមេរិក៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ