10/02/2016 08:39 GMT+7 Email Print Like 0

ឆ្នាំ២០១៦ បន្តបញ្ជូនពលករចំនួនជាង១០ហ្មឺននាក់ទៅធ្វើការនៅឯបរទេស


ឆ្នាំ២០១៦ បន្តបញ្ជូនពលករចំនួនជាង១០ហ្មឺននាក់ទៅធ្វើការនៅឯបរទេស

ដើម្បីទទួលបានគោលដៅនេះ ក្រសួងការងារ​យុទ្ធជនពិការ និងសង្គម​កិច្ច​វៀត​ណាម បាន​បន្តអនុវត្ត​ដំណោះស្រាយ​មួយ​ចំនួន ដូច​ជា៖បើកទូលាយទីផ្សារ​នាំចេញពលករ ពិសេស​គឺទីផ្សារមានចំណូល​ខ្ពស់ សុវត្ថិ​ភាព​សំរាប់​ពលករ ។ លោក Tong Hai Nam អនុប្រធានគ្រប់គ្រងពលករ នៅឯបរទេសនៃក្រសួងការងារ​យុទ្ធជ​ន​ពិការ​និងសង្គម​កិច្ចវៀត​ណាម បានអោយដឹងថា៖

“​ក្រសួង​ការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានរួមសហការជា​មួយគ្រប់​ក្រសួង ស្ថាប័ន​ទាក់​ទិន ដើម្បី​អនុវត្ត​វិធានការនានា ដើម្បីបើកទូលាយទី​ផ្សារនាំចេញពលករ ទីផ្សារទទួលពលករ​វៀត​ណាម។ យើង​ខ្ញុំបាន​ពិភាក្សា​ ជាមួយ​ប្រទេសនានាដើម្បីបើកទូលាយមុខរបរ និងវិស័យ​ទទួលពលករ។”

​ឆ្នាំ​២០១៥ ប្រទេសទាំងមូលមានពលករចំនួន១១៥ពាន់នាក់ ទៅធ្វើការនៅ​ឯបរទេស​ហួសកំរិត​១២២% បើប្រៀប​នឹងផែនការ​ឆ្នាំ ដែលបានដាក់ចេញ។

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ