07/01/2016 09:17 GMT+7 Email Print Like 0

ឆ្នាំ២០១៥ជាឆ្នាំជោគជ័យនៃទំនាក់ទំនងទ្វេភាគីវៀតណាមនិងអាមេរិក


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងប្រធានាធិបតីអាមេរិកលោក Barack Obama

ឆ្នាំ២០១៥ជាឆ្នាំជោគជ័យនៃទំនាក់ទំនងទ្វេភាគីវៀតណាម និង​អាមេរិក។ នេះជាការអះអាង​របស់ឧបនាយករដ្ឋ​មន្រ្តី និង​ជា​រដ្ឋមន្រ្តីការ​បរទេស​វៀតណាម លោក Pham Binh Minh និង​រដ្ឋមន្រ្តីការបរទេស​អាមេរិ កលោក John Kerry ក្នុង ការ​សន្ទនាតាមទូរស័ព្ទនាថ្ងៃទី៦ ខែមករា ឆ្នាំ​២០១៦ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកលដើម្បី​ផ្លាស់​ប្ដូរ​អំពី​ទំនាក់​ទំនង​ទ្វេភាគី និងបញ្ហាមួយចំនួន​នៅតំបន់ ដែលភាគីទាំងពីរយក​ចិត្តទុក​ដាក់​ដូច​គ្នា។ ថ្នាក់​ដឹក​នាំទាំង​ពីរ​រូប​បាន​ឯក​ភាព​ថា ភាគីទាំងពីរ​ត្រូវសហ​ប្រតិបតិ្តការ​យ៉ាងស្អិត​រមួត ដើម្បីពង្រឹងទំនាក់ទំនង នាំកិច្ច​សហ​ប្រតិបតិ្តការដៃគូ​លើ​គ្រប់​វិស័យ​កាន់​តែអភិវឌ្ឍន៍យ៉ាង ស៊ីជំរៅនិងប្រកបដោយប្រសិទ្ធិភាពថែម​ទៀត។ ភាគី​ទាំង​ពីរ​ក៏បាន​​ផ្លាស់ប្ដូរ​អំពី​បញ្ហាមួយ​ចំនួន​នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ក្នុងនោះ មានបញ្ហាសមុទ្រ​ខាង​កើត​ផង​ដែរ។ ឧបនាយក​​រដ្ឋមន្រ្តីវៀត​ណាម លោក​ Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry ក៏បាន​ចាត់​ទុក​ថា ទំនាក់​ទំនង​អាស៊ាន អាមេរិក​បានមានការបោះជំហានដ៏សែនសំខាន់ ក្នុងឆ្នាំ​២០១៥ ជាពិសេសគឺ​ការ​បង្កើត​​ទំនាក់​ទំនង​ដៃគូ​យុទ្ធសាស្ត្រ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ