12/02/2016 10:32 GMT+7 Email Print Like 0

ឆ្នាំ២០១៥ជាឆ្នាំលោតផ្លោះក្នុងទំនាក់ទំនងវៀតណាម កូរ៉េខាងត្បូង


ឯកអគ្គរដ្ឋទូត Pham Huu Chi ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាន (រូបថត៖TTXVN)

ឆ្នាំ២០១៥ជាឆ្នាំលោតផ្លោះក្នុងទំនាក់ទំនងវៀតណាម កូរ៉េខាងត្បូង។ ឯក​អគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ នៅ​ប្រទេស​​កូរ៉េខាង​ត្បូង លោកPham Huu Chi បាន​អះអាង​យ៉ាង​ដូច្នេះ​ក្នុងការ​ ឆ្លើយ​សម្ភាស​ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​​វៀត​ណាម ស្ដីពី​ស្ថាន​ភាពនិងយថា​ទស្សទំនាក់ទំនង រវាងប្រទេសទាំង២នាឆ្នាំ២០១៥។ ក្រោយរយៈ​ពេល​៦ឆ្នាំលើកថ្នាក់​ទំនាក់ទំនងឡើង​កំរិត ដៃគូសហប្រតិបតិ្តការណ៍យុទ្ធសាស្រ្ត​មកក្នុងឆ្នាំ​២០១៥ ទំនាក់​ទំនង​វៀត​ណាម កូរ៉េខាង​ត្បូងត្រូវ​បានបើក​ទូលាយជា​បន្ត។ គិតដល់​ចុងឆ្នាំ​២០១៥ទុនវិនិយោគ​ពីកូរ៉េ​ខាង​ត្រូង​ចូល​មក​វៀតណាម មាន​ចំនួន៥០ពាន់លានដុល្លារអាមេរីក ហើយតំលៃពាណិជ្ជកម្មទ្វេភាគីកើនឡើង​ដល់​ទៅ៣៦​ពាន់​លាន​ដុល្លារ។ ទន្ទឹមនឹងនេះវៀតណាមនិងកូរ៉េខាងត្បូងបានឲ្យសច្ចាប័ន​ លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី​ នាថ្ងៃទី២០ខែធ្នូឆ្នាំ២០១៥។ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រចាំនៅប្រទេស​កូរ៉េខាង​ត្បូង​លោក​Pham Huu Chi បានចាត់ទុកថាគោលដៅ​បង្កើនតំលៃពាណិជ្ជកម្ម ទ្វេភាគីឲ្យឡើងដល់ទៅ​៧០ពាន់លាន​ដុល្លារនា​ឆ្នាំ​២០២០ នឹងសំរេចបានជាមិនខាន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ