14/01/2015 14:45 GMT+7 Email Print Like 0

ឆ្នាំសុវត្ថិភាពចរាចរណ៍ជាតិ២០១៥ឆ្ពោះទៅគោលដៅ"អាយុជីវិតមនុស្សខ្ពស់បំផុត


ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថែងមតិសន្និដ្ឋានសន្និសីទ (រូបថតៈ GD&DT)

គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍វៀតណាម បានជ្រើសរើសប្រធានបទនៃឆ្នាំ២០១៥គឺ “រឹតបន្តឹងការគ្រប់គ្រង​សកម្មភាព​ធ្វើអាជីវកម្មដឹកជញ្ជូន និងត្រួតពិនិត្យទងន់មធ្យោបាយធ្វើដំណើរ”។ កម្មវិធីបានលាតត្រដាងអនុវត្តដោយ
ឆ្ពោះទៅ គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពី៥%ដល់១០%។ នេះក៏ជាខ្លឹមសារសំខាន់នៃឆ្នាំ២០១៥ ដែល​បាន​​គណៈកម្មការសុវត្ថិភាពចរាចរណ៍ជាតិនាំចេញ​ក្នុងសន្និសីទ Online ទូទាំងប្រទេសដែល ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៣​ ខែមករា ឆ្នាំ២០១៥នៅទីក្រុងហាណូយ។ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និដឹងជញ្ជូនវៀតណាម​លោក Dinh​ La Thang​ បានចាត់ទុកថា ៖

“នាពេលខាងមុខ តំបន់នានាត្រូវជម្រុញសកម្មភាពត្រួតពិនិត្យ និងចាត់ការ ដោយម៉ឺងម៉ាត់ការ​រំលោភ​សណ្តាប់​ធ្នាប់​ចរាចរណ៍​។ រួមជាមួយគ្នានោះ ផ្លាស់ប្តូរ និងលើកកំពស់ប្រសិទ្ធិភាពនៃការងារផ្សព្វផ្សាយ អប់រំច្បាប់អំពីសណ្តាប់ធ្នាប់ សុវត្ថិភាព​ចរាចរណ៍ទៅគ្រប់សមាសភាពចូលរួមសកម្មភាពចរាចរណ៍និងដឹកជញ្ជូន”។

ថ្លែងមតិសន្និដ្ឋាន លោកឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជាប្រធាន គណៈកម្មការសុវត្ថិភាពចរាចរណ៍​ជាតិ​បាន​​ស្នើរតំបន់នានា អនុវត្តល្អតាមប្រធា​នបទរបស់ឆ្នាំនេះ ទន្ទឹមនឹងនោះលើកកំពស់គុណភាពកសាង​និងផ្សព្វផ្សាយ​រាល់ ​ឯកសារគតិយុត្តិស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ