17/11/2015 08:48 GMT+7 Email Print Like 0

ឆ្នាំទេចរណ៍ជាតិ២០១៦ដោយមានកម្មវិធីនិងព្រឹត្តិការណ៍ចំនួន៦៥


សន្និសីទកាសែតសំដៅប្រកាសឆ្នាំទេសចរណ៍ជាតិឆ្នាំ២០១៦ Phu Quoc-
តំបន់ដីសណ្តទន្លេ Cuu Long

នាព្រឹកថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥​ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌​ កីឡា និង​ទេសចរណ៍វៀតណាម រួម​ជាមួយ​គណៈ​កម្មាធិការ​ប្រជាជន ខេត្ត Kien Giang បាន​រៀបចំសន្និសីទ​កាសែត សំដៅប្រកាសឆ្នាំ​ទេសចរណ៍ជាតិឆ្នាំ២០១៦ Phu Quoc-​តំបន់ដីសណ្ត​ទន្លេ Cuu Long។ នៅសន្និសីទកាសែតនេះ គណៈចាត់តាំងបានឲ្យ​ដឹងថា ផលិត​ផល​នៃ​ឆ្នាំទេសចរណ៍២០១៦ រួមមាន​ផលិតផលផ្សាភ្ជាប់នឹងកោះ​សមុទ្រ ផលិតផលផ្សាភ្ជាប់ជាមួយ​នឹងភូមិរបរ ឬផលិត​ផល​ផ្សាភ្ជាប់ទៅនឹង​ពិធី​បុណ្យ ជំនឿសាសនាជាដើម។ ដោយឈរ លើមូលដ្ឋាននោះ បណ្តាទួរទេសចរណ៍​ថ្មីក្នុង​និងអន្តរជាតិ​បានបង្កើត​ឡើង។ ក្នុងនោះគួរឲ្យកត់សម្គាល់គឺទួរទេសចរណ៍​ផ្សាភ្ជាប់ប្រទេស​ចំនួន៣ទី​មកដល់ តែ​មួយ ជាមួយនឹងកម្ពុជា និងថៃ។ លោក​ Tran Tri Dung នាយកមន្ទីវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Kien Giang បាន​ឲ្យដឹង​ថា៖

​“នេះជាឱកាសដើម្បីភ្ញៀវទេសចរជាតិនិងអន្តរជាតិយល់ច្បាស់អំពី Phu Quoc​ នឹង​ឃើញ​ថា Phu Quoc នឹង​ក្លាយ​ទៅជា​ទីមក​ដល់នាពេល​អនាគត។ ដូច្នេះ យើង​ខ្ញុំនឹងរៀបចំពិធីបើកនិងបិទឆ្នាំទេសចរណ៍នេះនៅ កោះ Phu Quoc តែម្តង”។

​ពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៦- Phu Quoc-តំបន់ដីសណ្តទន្លេ Cuu Long នឹងប្រព្រឹត្តទៅនាថ្ងៃទី៩ខែមេសាឆ្នាំ២០១៦ និងបិទនាថ្ងៃទី២៤ខែធ្នូ​ឆ្នាំ២០១៦ នៅកោះ​ Phu Quoc ខេត្ត Kien Giang ភាគខាង​ត្បូងវៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ