15/05/2016 13:10 GMT+7 Email Print Like 0

ឆែកលើកដំកើងវចនានុក្រមឆែក-វៀតណាម


ឆែកលើកដំកើងវចនានុក្រមឆែក-វៀតណាម

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ នៅរដ្ឋធានី Praha ក្រុមប្រឹក្សាបកប្រែឆែកបាន រៀបចំពិធីប្រកាសនិងប្រគល់ពានរង្វាន់សម្រាប់វណ្ណកម្មបកប្រែឆ្នើមបំផុតលើ ទូទាំងប្រទេសឆ្នាំ២០១៦។ វេចនានុក្រមឆែក-វៀតណាមទទួលបានជ័យលាភីលេខ២។ វបនានុក្រមនេះជាសំណង់ដែលត្រូវបានចងក្រងដោយល្អិតល្អន់របស់ វីស្វករ Nguyen Quyet Tien និងសាស្ត្រាចារ្យបណ្ឌិតភាសាវិទ្យាជនជាតិឆែក លោក Ivo Vasiljev ជាជនដែលមានការជក់ចិត្តនិងភាសាវៀតណាម។ លោក Nguyen Quyet Tien បានឲ្យដឹងថា ពានរង្វាន់លើកនេះជាកម្លាំងចលករសម្រាប់លើកទឹកចិត្ត លោកនិងបណ្ឌិត Ivo Vasiljev បំពេញជាស្ថាពរនូវវចនានុក្រមនេះនាពេលខាងមុខ។ លោក​Nguyen Quyet Tien បានចែករំលែកថា៖        “យើងខ្ញុំគិតថា នេះមិនត្រឹមតែជាកិត្តយសរបស់អ្នកនិពន្ធយើងខ្ញុំទាំងពីរទេ ថែមទាំងជាកិត្តយសរបស់សហគមន៍វៀតណាមទាំងមូលទៀតផង ជាពិសេស ខណៈ​ដែលសហគមន៍ជនវៀតណាមនៅទីនេះត្រូវបានទទួលស្គាល់ជាជនជាតិ ភាគតិចមួយរបស់ឆែកនោះ​។​ ដោយវណ្ណកម្មនេះ​វៀតណាមអាចអះអាងបាននូវឋានៈរបស់ខ្លូននៅសាធារណឆែកផងដែរ”៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ