ឆមាសទី១ឆ្នាំ២០១៦ទីក្រុងហាណូយទទួលភ្ញៀវអន្តរជាតិចំនួន២លាននាក់

ឆមាសទី១ឆ្នាំ២០១៦ទីក្រុងហាណូយទទួលភ្ញៀវអន្តរជាតិចំនួន២លាននាក់
ក្នុងអំឡុងពេលឆមាសទី១ឆ្នាំ២០១៦ រដ្ឋធានីហាណូយទទួលបានភ្ញៀវទេសចរជាង១១លាននាក់ កើន១០% ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិចំនួន២លាននាក់ កើន៣៣%ប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៥។ លោក Tran Duc Hai នាយកងរងមន្ទីរទេសចរណ៍ក្រុងហាណូយបានឲ្យដឹងថា៖
“យើងខ្ញុំបានបង្កើនកិច្ចសហប្រតិបត្តិការក្នុង និងក្រៅប្រទេសយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងជម្រុញការផ្សព្វផ្សាយ និងដោះស្រាយការលំបាក សម្រាប់អង្គភាពអាជីវកម្មទៀតផង។ ជាពិសេស បង្កើនតួនាទីគ្រប់គ្រងរដ្ឋនិង លើកកំពស់ប្រភពធនធានមនុស្ស។ នាខែកញ្ញាខាងមុខ យើងខ្ញុំបានចូលរួមផ្សារ ណាត់ទេសចរណ៍អន្តរជាតិ នៅជប៉ុននិងបារាំង។ ដល់ខែតុលាចូលរួមផ្សារណាត់ ទេសចរណ៍អន្តរជាតិនៅអាមេរិក និងខែវិច្ឆិកាគឺនៅអង់គ្លេស”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម