25/01/2016 09:41 GMT+7 Email Print Like 0

ចំពោះវៀតណាម៖អធិបតេយ្យភាពគឺខ្ពង់ខ្ពស់បំផុត


គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម លោក Hoang Binh Quan

នេះគឺជាការអះអាងរបស់ប្រធាន គណៈកម្មាធិការកិច្ចការបរទេស​មជ្ឈឹម​បក្សកម្មុយនីស្តវៀតណាម លោក Hoang Binh Quan នៅខាង​ក្រៅមហាសន្និ​បាតបក្សកម្មុយនីស្តវៀតណាម​នីតិកាលទី១២ នៅពេលស្ដីអំពី​បញ្ហាសមុទ្រខាង​កើត​​។ តាម​លោក Hoang Binh Quan ថា៖ ដោយមានការខុសប្លែករវាងវៀតណាម​ និងចិន ក៏ដូច​ជាការ​ខុស​ប្លែក​រវាង​ប្រទេស​នានា នៅសមុទ្រខាងកើត បានជាត្រូវ​មាន​ឧបករណ៍នានាដើម្បីដោះស្រាយ។ នោះគឺ​បណ្ដា​មូលដ្ឋាន​គតិយុត្តិ និង​ច្បាប់​អន្តរជាតិ ជាពិសេសគឺអនុសញ្ញា​អង្គការសហប្រជាជាតិ ឆ្នាំ​១៩៨២ និងសេចក្ដី​ថ្លែង​ការណ៍រួម ស្ដីអំពី​ប្រតិបត្តិ​នៅសមុទ្រខាង​កើត (DOC) និងកំពុងឆ្ពោះទៅការ​កសាង​ក្រម​ប្រតិបត្តិ សំរាប់​ភាគីនា​នានៅ​សមុទ្រ​ខាង​កើត (COC)។ លោក Hoang​ Binh Quan បានអះអាងថា៖ វៀតណាមមានគ្រប់គ្រឹះដ្ឋានគតិយុត្តិ ដើម្បី​អះអា​ង​ថា៖​ ប្រជុំ​កោះ Hoang Sa និង Truong Sa គឺរបស់វៀតណាម ប៉ុន្តែវៀតណាមនៅ​រក្សា ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី ផ្អែក​ទៅលើច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនោះ​វៀតណាម ក៏ប្រឆាំងការប្រើប្រាស់អំពើហឹង្សា និង​គំរាម​គំហែង​ប្រើប្រាស់​អំពើ​ហឹង្សាផងដែរ។

​“​ខ្ញុំចាត់ទុកថា៖ ការដោះស្រាយបញ្ហានេះមិនអាចឆាប់រហ័សបានទេ ដោយ​ត្រូវគោរពលក្ខខ័ណ្ឌ​រួម។ ក្នុង​សំណុំ​ឯកសារ​នៃ​មហាសន្និ​បាតបក្ស និង​អាណត្តិ​មហាសន្និបាតជាច្រើន បាន​លើក​ច្បាស់​ថា៖ វៀត​ណាម​ត្រៀម​ខ្លួន​ជាមិត្ត និង​ជា​ដៃគូទំនុកទុកចិត្ត របស់ប្រទេសនានាលើពិភពលោក និងជាសមាជិកមានការទ​ទួលខុស​ត្រូវ​របស់​សហគមន៍​អន្តរជាតិ។ ដូច្នេះ វៀតណាមអនុវត្តគោលមាគា៍​កិច្ចការបរទេស​ពហុទិសភាវូបនីយកម្ម និង​ពហុបែប​ភាវូបនីយកម្ម គោល​ដៅនិង​គោលការណ៍មុន ក៏ដូចជាក្រោយដូច្នេះ។”

​លោក Hoang Binh Quan ក៏បានចាត់ទុកថា៖ក្នុងសភាពការណ៍នាបច្ចុប្បន្ន សម្លេង​របស់​សហគមន៍​អន្តរជាតិ​គឺមាន​សារៈ​សែនសំខាន់​។ ស្ថិរភាព សេរីភាព​នេវាចរណ៍នៅសមុទ្រ​ខាង​កើត មិន​គ្រាន់​តែ​ជាផល​ប្រយោជន៍​របស់​បណ្ដា​ប្រ​ទេសនៅតំបន់ប៉ុណ្ណោះទេ ថែម​ទាំងជាផលប្រយោជន៍របស់ប្រទេសផ្សេងៗលើ​ពិភព​លោក​ទៀត​ផង​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ