03/11/2017 10:05 GMT+7 Email Print Like 0

ចំនួនសហគ្រាសចូលរួមសន្និសីទកំពូលសហគ្រាស APEC ច្រើនបំផុតតាំងពីមុនមក

ចំនួនសហគ្រាសចូលរួមសន្និសីទកំពូលសហគ្រាស APEC ច្រើនបំផុតតាំងពីមុនមក។

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son 

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son នៅក្នុងជំនួបផ្តល់ព័ត៌មានចំពោះសារព័ត៌មានជាតិនិងអន្តរជាតិ ស្តី ពីសកម្មភាពនៃសប្តាហ៍ជាន់ខ្ពស់ APEC ដែលនឹងប្រព្រឹត្តទៅ​នៅទីក្រុងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមអនុរដ្ឋមន្ត្រី លោក Bui Thanh Son សន្និសីទកំពូលសហគ្រាស ២០១៧ ដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់ APEC ទាក់ទាញបានការចូលរួមយ៉ាងច្រើនកុះករពីសហគ្រាសជាតិនិងអន្តរជាតិ៖

“នេះជាព្រឹត្តិការណ៍ដែលមានការចូលរួមច្រើនបំផុតរបស់សហគ្រាសនានាក្នុងតំបន់ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់​ខ្ពស់ APEC។ រហូតមកដល់ពេលនេះ ការចូលរួមរបស់សហគ្រាសជួរមុខក្នុងតំបន់និងអន្តរជាតិ ក៏ដូចជាសហគ្រាសវៀតណាមគឺច្រើនបំផុតគិតតាំងពីមុនមកពោលគឺចំនួនសហគ្រាសចុះបញ្ជីឈ្មោះបានកើនឡើងដល់​ទៅ ២០០០ ហើយ ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ