10/07/2018 09:46 GMT+7 Email Print Like 0

ចំនួនមនុស្សបាត់បង់ជីវិតដែលបណ្ដាលឡើងដោយភ្លៀងទឹកជំនន់នៅជប៉ុនកើនឡើងយ៉ាងខ្លាំង


 ទឹកភ្លៀងនៅហ៊ីរ៉ូស៊ីម៉ា។ (រូបថត: Asahi Shimbun)

គិតដល់ត្រឹមយប់ថ្ងៃទី ៨ កក្កដា ២០១៨ ចំនួនមនុស្សបាត់បង់ជីវិតដែលបណ្ដាលឡើងដោយភ្លៀងទឹកជំនន់នៅជប៉ុនបានកើនឡើងដល់ ៨៨ នាក់ ខណៈដែលនៅមានមនុស្សបាត់ខ្លួនចំនួន ៥០ នាក់ទៀតដែលបណ្ដាលឡើងដោយភ្លៀងទឹកជំនន់ និងការបាក់ដីបាននបំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នង ហើយមានមនុស្សរាប់សិបនាក់ត្រូវរត់​ភៀស​ខ្លួនចេញ។ រាល់យុទ្ធនាការជួយសង្គ្រោះរបស់កងកម្លាំងស្វ័យការពារជប៉ុន (SDF) នៅតែកំពុងបានប្រតិបត្តិ។ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានព្រមានថា៖ គប្បីជួយសង្គ្រោះជនរងគ្រោះដោយសារភ្លៀង ទឹកជំនន់ឲ្យបានទាន់ពេលវេលា។ ក្រៅពីនេះ អ្នកខ្លះបានស្នើឲ្យជួយសង្គ្រោះតាមរយ៖គេហទំព័រ Twitter ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ