រំលឹកខួបអនុស្សាវរីយ៍ ២០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិក (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៥ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥)៖
ចំណុចសំខាន់ ២០ ឆ្នាំកន្លងទៅនៃទំនាក់ទំនងការទូតវៀតណាម- អាមេរិក
នាថ្ងៃទី១២ ខែកក្កដាកន្លងមកនេះបានគូសចំណាំគម្រប់ ២០ ឆ្នាំនៃថ្ងៃ ដែលវៀតណាមនិងអាមេរិកបង្កើតទំនាក់ទំនងការទូត។ នាយប់ថ្ងៃទី២ ខែកក្កដា នៅរដ្ឋធានីហាណូយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍គួរឲ្យចងចាំនេះ អញ្ជើញចូលរួមពិធីនេះមានលោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស ផាមប៊ិញមិញនិងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក Bill Clinton អ្នកបានប្រកាសប្រក្រតីភាវូបនិយកម្មទំនាក់ទំនងជាមួយវៀតណាមកាលពី ២០ ឆ្នាំមុន។