27/12/2017 10:30 GMT+7 Email Print Like 0

ចំណុចភ្លឺក្នុងវិស័យនាំចេញរបស់វៀតណាមឆ្នាំ២០១៧


 រោងចក្រកែច្នៃជលផលនាំចេញ (រូបថត៖ congnghieptieudung.vn) 

បើទោះបីជាត្រូវប្រឈម​មុខជាមួយការលំបាកជាច្រើន​ អំពីគ្រោះធម្មជាតិនិងទីផ្សា​រប្រើប្រាស់​ក្ដី ប៉ុន្តែ​​ឆ្នាំ២០១៧​ត្រូវបានចាត់​ទុក​ថា ជាឆ្នាំជោគជ័យចំពោះវិស័យនាំ​ចេញរបស់វៀត​ណាម។

ក្រសួង​ឧស្សាហពាណិជ្ជកម្មព្យាករ​ណ៍ថា ទំហំនាំចេញក្នុងឆ្នាំនេះគ្រោង​ឡើងដល់២​០០ ពាន់លានដុល្លាអាមេរិ​ក កើន​​ជាង​១៣% ​បើប្រៀប​នឹងរយៈពេលដូច​គ្នានៃឆ្នាំទៅមិញ និងហួស​ពីផែន​ការដែលត្រូវ​បានដាក់ចេញ។ ជាពិសេ​ស​ក្នុងឆ្នាំ២០១៧ ការនាំចេញរ​បស់វៀតណាម មានចំណុចលេច​ធ្លោជា​ច្រើនថែមទៀត​។
 
តាមការ​វាយតំលៃរបស់ក្រសួងឧស្សាហពា​ណិជ្ជកម្មថា ប្រភេទទំនិញ​ដែលរួម​វិភាគទាន​យ៉ាង​ធំបំផុត​ទៅក្នុង​ទំហំនាំ​ចេញនៃឆ្នាំនេះគឺ​៖ ទូរស័ព្ទនិងគ្រឿងបន្លាស់នាំម​កនូវប្រាក់ចំនួន៣៩ពាន់លា​នដុល្លា ទំនិញ​តម្បាញ​កាត់​ដេរនាំមក​នូវ២៥ពាន់​លានដុល្លា ហើយទំនិញអេឡិចត្រូនិក កុំ​ព្យូទ័រនិងគ្រឿងបន្លាស់ក៏នាំមក​នូវ​២២ពាន់​លាន​ដុល្លាផ​ងដែ​រ​។
 
ដើម្បីទទួល​បានលទ្ធផលសកម្មក្នុងការ​នាំចេញនោះ ចាប់ពីដើមឆ្នាំ​មក វៀត ណាម​បាន​ឆ្លៀតយក​ឧត្តមភាព​របស់ខ្លួន​ដើម្បីបង្កើន​លទ្ធភាពប្រកួតប្រជែង​នៅទី ផ្សារជា​ច្រើន។​ ឧទាហរណ៍គឺ ខណៈ​ដែល​គ្រឿង​ឈើ​របស់​ចិន​ត្រូវ​អាមេរិក​ដាក់ពន្ធ​ប្រឆាំង​ការលក់​បង្ខូចថ្លៃនោះ ​បណ្ដាលឲ្យកា​របញ្ជាទិញ​គ្រឿងឈើរបស់អាមេ​រិក ផ្លាស់​ប្ដូរ​ជាបណ្ដើៗ​ទៅតំបន់​អាស៊ាន ក្នុងនោះមានវៀតណាមផ​ង។ សហគ្រាស​នាំចេញ​ឈើក្នុង​ប្រទេស​បាន​ក្ដាប់​ជាប់​ឧកាស​នេះ ហើយ​ទទួលបានចំណូលចំនួ​ន៣,៦៦ពាន់លានដុល្លាក្នុងឆមាសទី​១ឆ្នាំ២០១៧​។ លោក Nguyen Ton Quyen ប្រធាន​សមាគមន៍ឈើនិងរុក្ខផល​វៀតណាម​ បានចែករំលែកថា៖​
 
“យើង​ខ្ញុំគ្រោងនឹងទទួលបានចំណូ​លចំនួន៧,៥ពាន់លានដុ​ល្លាក្នុងឆ្នាំ​នេះ កើន១៥%បើប្រៀបនឹងឆ្នាំ​ទៅមិញ។ លទ្ធផល​នេះគឺដោយសារ​ទទួលបា​នកំណើននៅទីផ្សារស្នូលនានាដូច​ជាអាមេរិកនិងកូរ៉េខាងត្បូង។​ ចំពោះ​ទីផ្សារថ្មី​ថ្មោង​ដូច​ជាឥណ្ឌា កាណាដា រុស្ស៊ីនិងតំបន់ម​ជ្ឈឹមបូព៌ា គឺសុទ្ធតែមានសញ្ញាគួរឲ្យសុទិដ្ឋិនិយ​មដែ​រ”​។


 ផ្លែស្រកានាគរបស់វៀតណាមត្រូវបានទីផ្សារពិភពលោកនិយមចូលចិត្ត (រូបថត៖ congnghieptieudung.vn)

ទន្ទឹមនឹង​នោះ ក្នុងឆ្នាំ២០១៧ មុខ​ទំនិញ​កសិផល​របស់​វៀត​ណាម បាន​ឆ្លៀត​ចូលក្នុង​ទីផ្សារ​ដោយ​បទដ្ឋាន​ខ្ពង់​ខ្ពស់​ដូច​ជាអាមេរិក ​ជប៉ុន កូរ៉េខាងត្បូង និងអូ​ស្ត្រាលីជាដើម។ គិត​ដល់ខែ​វិច្ឆិកា ទំហំនាំ​ចេញ​បន្លែ​ផ្លែឈើ​ទទួល​បាន​៣,១៦ពាន់លាន​ដុល្លា ហួសឆ្ងាយពីមុខទំនិញសំខា​ន់ផ្សេងទៀតដូចជាអ​ង្ក កៅស៊ូនិង​តែ។ មិន​ធ្លាប់​មាន​ពេល​ណា​ ដែលទំនិញបន្លែផ្លែឈើរបស់​វៀតណាម ត្រូវបានទីផ្សារនាំចូលវាយតំលៃខ្ព​ស់ដូច​ឆ្នាំនេះទេ។ លោក Tang Xuan Truong នាយកក្រុមហ៊ុ​ន Hung Viet នៅខេត្ត​ Hai Duong ឲ្យដឹង​ថា៖
 
“បរិមាណការ​បញ្ជាទិញគឺច្រើនណាស់ ជួលកាលហួស​ពីលទ្ធភាព​ផ្គត់ផ្គង់​របស់​យើង​ខ្ញុំ ហើយ​គុណភាព​របស់​ទំនិញ​នាំចេញ​ក៏ត្រូវ​បាន​វាយតំលៃ​ខ្ពស់​ដែរ”​។
 
 រួមជាមួយការបោះ​ជំហានអភិវឌ្ឍន៍ក្នុងការ នាំចេញបន្លែផ្លែឈើ គឺត្រូវនិយាយដល់​ការនាំ​ចេញ​ជលផល​ទៀត​ផង​។ ប្រសិនបើនាដើមឆ្នាំនេះ ផ្នែ​កជលផលដាក់គោលដៅទំហំនាំចេញចំ​នួន៧,៤ពាន់លា​នដុល្លា គឺក្នុង​ប៉ុន្មាន​ខែចុងឆ្នាំ​អាចឡើង​ដល់កំរិត៨​ពាន់លាន​ដុល្លា។ តាមក្រសួងកសិកម្មនិង​អភិវឌ្ឍន៍​ជនបទ​ថា ល្បឿន​កំណើន​ GDP របស់ផ្នែកកសិកម្មក្នុងឆ្នាំនេះ ​គឺប្រហែល៣%។ រ​ដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​លោក​ Nguyen Xuan Cuo​ngបានអះអាងថា​៖
 
“ឆ្នាំនេះវិស័យកសិកម្ម​បន្តអភិវឌ្ឍន៍ ដោយនាំមកនូវចំណូលឡើងដល់៣​៥ ពាន់លានដុល្លា។​ យើង​ប្ដេជ្ញា​ចិត្ត​រៀប​ចំ​ការ​ធ្វើផលិតកម្មតាម​ខ្សែ​សង្វាក់ កែច្នៃឲ្យ​ បានល្អ ​ហើយបើកទូលាយទីផ្សារនាំ​ចេញថែម​ទៀត។ គុណភាព​កសិផល​ត្រូវឆ្លើយ​តបនឹងតម្រូវ​ការរបស់ទីផ្សារផ្ទៃក្នុង​ជាមួយ​មនុស្សចំនួន៩២លាននាក់ និង​ទីផ្សារនាំចេញ​ជាមួយមនុស្ស​ចំនួន៧​ពាន់លាននា​ក់ លើទូទាំង​ពិភពលោក”។
 
រាល់ចំណុចភ្លឺក្នុង​ការនាំចេញកសិផលអះ​អាងថា កសិកម្មបន្តជាសសរទ្រ​ង់សំ​ខាន់ និង​នាំមក​នូវតំលៃធំធេង​សំរាប់​ខឿន​សេដ្ឋកិច្ច​ជាតិ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ