16/03/2020 19:24 GMT+7 Email Print Like 0

ចំណាប់អារម្មណ៍របស់គូស្វាមីភរិយាអង់គ្លេសអំពីពេលវេលានៃការដាក់ឲ្យដាច់ដោយឡែក នៅវៀតណាម

គូស្វាមីភរិយាអង់គ្លេសបានមកទេសចរទីក្រុងហាណូយ (Ha Noi) តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines លេខ VN0054 នៅថ្ងៃទី ២ ខែមីនា។ ពួកគេមានរយៈពេល ៥ ថ្ងៃដ៏អស្ចារ្យ នៅក្នុងរដ្ឋធានីហាណូយ (Ha Noi) មុនពេលទទួលដំណឹងអំពី នារីជនជាតិវៀតណាមម្នាក់ក្នុងជើងហោះហើរនេះដែលផ្ទុកវីរ៉ុស SARS-CoV-2 ។
 

ភ្ញៀវបរទេស​មកទេសចរនៅប្រទេសវៀតណាម។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)


ពួកគេត្រូវអនុវត្តការដាក់ឲ្យដាច់ដោយឡែក ក្នុងរយៈពេល ១៤ ថ្ងៃ។ ខាងក្រោមនេះគឺជាសបុត្រមួយ ដែលចែករំលែកអំពីរយៈពេលដែលពួកគេដាក់ឲ្យដាច់ដោយឡែក នៅក្នុងប្រទេសវៀតណាម។
យើងខ្ញុំជាគូស្វាមីភរិយាជនជាតិអង់គ្លេសបានមកទេសចរប្រទេសវៀតណាម ចាប់ថ្ងៃទី ២ ខែមីនា តាមជើងហោះហើរលេខ VN0054 ។ បន្ទាប់ពីមានរយៈពេល ៥ ថ្ងៃដ៏អស្ចារ្យនៅទីក្រុងហាណូយ (Ha Noi)។ យើងបានទៅមន្ទីរពេទ្យពហុព្យាបាលដុងដា (Dong Da)ដើម្បីធ្វើតេស្ត SARS-CoV-2 ពីព្រោះនារីជនជាតិវៀតណាមម្នាក់បានត្រឡប់មកផ្ទះវិញ តាមជើងហោះហើរនេះ ដែលបានវិជ្ជមាននឹងវីរុស SARS-CoV-2។ យើងបានទទួលដំណឹងនូវការដាច់ឆ្ងាយអស់រយៈពេល ១៤ ថ្ងៃ។ ប៉ុន្តែត្រូវបានស្ងប់ចិត្ត ដោយសារតែលទ្ធផលតេស្តអវិជ្ជមានហើយ។ យើងខ្ញុំមិនឆ្លងវិរុស SARS-CoV-2 ទេ។

ឧបករណ៍វេជ្ជសាស្រ្តនៅទីនេះគឺខុសគ្នាពីចក្រភពអង់គ្លេស។ ប៉ុន្តែយើងមានអ្វីគ្រប់យ៉ាងដែលយើងត្រូវការ។ យើងមានបញ្ហាផ្នែកភាសារហូតដល់យើងបានរកឃើញវេជ្ជបណ្ឌិតម្នាក់និយាយភាសាអង់គ្លេសដែលបានជួយយើងនិងផ្តល់ឱ្យយើងនូវព័ត៌មានជាច្រើន។ មគ្គុទេ្ទសក៍​ទេសចរណ៍របស់យើង ឈ្មោះ Nam ក៏បានជួយ និង ផ្តល់ឱ្យយើងនូវអ្វី ដែលចាំបាច់សម្រាប់ភ្ញៀវទេសចរដូចពួកយើងមិនមានទេ។

យើងគោរពនូវការពិត និងអ្វីដែលកំពុងកើតឡើងគឺជាការចាំបាច់ហើយយើងសូមថ្លែងអំណរគុណដល់មន្ទីរពេទ្យ ក៏ដូចជាបុគ្គលិកពេទ្យទាំងអស់ដែលយកចិត្តទុកដាក់ចំពោះយើង។
តាមលោកស្រី Cath និង លោក David Butle

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បណ្តាព័ត៌មានបានផ្សាយ