11/01/2016 10:11 GMT+7 Email Print Like 0

ចំណាប់អារម្មណ៍ពីទេពកោសល្យសៀកវ័យក្មេងវៀតណាម-ឡាវ-កម្ពុជា

កន្លងហើយ នៅសាលាមធ្យមសិល្បៈសៀក និងសម្តែងសៀកវៀតណាម បាន​ធ្វើ​ការ​ប្រឡង​ប្រ​ជែង​​​ទេពកោស​ល្យ​​សៀកវ័យ​ក្មេងនៃ​​ប្រ​ទេស​​ទាំង​​បី គឺវៀត​ណាម-ឡាវ-កម្ពុជា​។ នេះ​គឺ​ជា​សកម្ម​ភាព​​​ ដោយក្រសួង​វប្បធម៌ កីឡានិង​ទេសចរណ៍ ជាមួយ​សហព័ន្ធ​សៀក​វៀត​ណាម សហ​​ការ​គ្នា​រៀប​​​​ចំ​​ឡើង ដើម្បី​បង្កើនទឹក​ចិត្ត​សាមគ្គី សហប្រតិបត្តិការ​មិត្តភាព​រវាងប្រទេសទាំង​បី។

ពិធីប្រឡងទាក់ទាញសិល្បករវ័យក្មេងចំនួន​២០០នាក់ (មានអាយុ​មិនហួស​ពី២៧ឆ្នាំ) មក​​ពីប្រ​ទេស​ទាំង​បី​គឺ​វៀត​ណាម​-ឡាវ-កម្ពុជា។ ក្នុង​អំឡុង៤ថ្ងៃ​ប្រកួត ក្រុម​សៀក​បានសម្តែង​ចំនួន​៣៤​ឈុត ដែល​មាន​គុណ​ភាព​ខ្ពស់​ជក់​អារម្មណ៍​​និង​វិសេស។

ម្ចាស់ប្រទេសវៀតណាមមាន៤ក្រុមចូលរួម គឺសាលាមធ្យមសិល្បៈសៀក និង​សម្តែងសៀក​វៀត​ណាម សហព័ន្ធ​សៀក​​វៀត​ណាម សាលមហោស្របសិល្បៈសៀក និងសម្តែងសៀកហាណូយ ក្រុមសៀកប្រជា​ជនឡុង​អាន។ នេះ​គឺ​​ជាទីក​ន្លែង​បណ្តុះបណ្តាល និង​សម្តែងសៀក​លំដាប់​ថ្នាក់ជាតិ របស់វៀត​ណាម។ ស្ទើទាំង​អស់​ឈុត​សម្តែង​របស់​​ក្រុម​វៀត​ណាម សុទ្ធតែបានរៀបចំ​ឡើងយ៉ាង​អស្ចារ្យ ហើយកាល​ពី​មុន​នោះ ធ្លាប់​ទទួល​បាន​រង្វាន់​​នៅ​មហោ​ស្រព​​សៀក​​អន្តរជាតិ​ផង​ដេរ​។


កម្មពិធីបើកការប្រឡងទេពកោសល្យសៀកវ័យក្មេងនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជាឆ្នាំ២០១៥។ រូបថត៖ ខាញឡុង

សិល្បករវ័យក្មេងនៃប្រទេសទាំងបីសម្តែងឈុតលោតត្រឡប់ខ្លួនក្នុងរាត្រីបើកពិធីប្រឡង។ រូបថត៖ ខាញឡុង

ឈុត “កញ្ញាភូមិផ្កា” របស់សាលាមធ្យមសិល្បៈសៀកនិងសម្តែងសៀកវៀតណាម។ រូបថត៖ តឹតសើន


ឈុត “វិហារព្រះម៉ែទាំងបី” របស់សាលាមធ្យមសិល្បៈសៀកនិង សម្តែងសៀកវៀតណាម គឺជាការគួបផ្សំមួយពិសេសរវាងសិល្បៈចម្រៀងចូវវ៉ាន់និងសម្តែងឆ្ពឹនភ្នែក។ រូបថត៖ តឹតសើន

ឈុតសម្តែង “បង្កើតរូបនៅលើរបាឯក” របស់សាលាមធ្យមសិល្បៈសៀកនិងសម្តែងសៀកវៀតណាម។ រូបថត៖ តឹតសើន

ឈុត “បង្កើតរូបនៅលើខ្សែស្បែក” របស់សហព័ន្ធសៀកវៀតណាម។ រូបថត៖ ខាញឡុង

បច្ចេកទេសវិលជុំពិសេស របស់សិល្បការិនីវ័យក្មេងវៀតណាមក្នុងឈុត “បង្កើតរូបនៅលើខ្សែស្បែក”។ រូបថត៖ ខាញឡុង

ចំពោះទេពកោសល្យពត់ខ្លួនដ៏ឆ្នើម សិល្បការិនីវ័យក្មេង នៃសាលាមធ្យមសិល្បៈសៀកនិងសម្តែងសៀកវៀតណាម បាននាំមកជូនទស្សនិកជន នូវរឿងបញ្ចេញដោយកាយវិការតាមរយៈឈុតសម្តែង “ស្រេកក្លាន”។ រូបថត៖ ខាញឡុង

ឈុតសម្តែង “កញ្ញានិងផ្កាកូឡាប” របស់ក្រុមសៀកប្រទេសឡាវ។ រូបថត៖ តឹតសើន

ឈុត “បង្វិលផើងផ្កា” របស់ក្រុមសៀកប្រទេសឡាវ។ រូបថត៖ តឹតសើន

ក្រុមសៀកប្រទេសឡាវ នាំមកដល់ការប្រឡងនូវឈុត “តោងបង្វិល” ដោយក្បាច់ត្រឡប់ខ្លួននៅលើអាកាសយ៉ាងគ្រោះថ្នាក់។ រូបថត៖ ខាញឡុង

ក្រុមសៀកប្រទេសកម្ពុជានាំមកក្នុងការប្រឡងគឺឈុត “បង្កើតរូបដោយបុរសបីនាក់”។ រូបថត៖ ខាញឡុង

ទស្សនិកជនញ័ររន្ធិតនិងរំភើបចំពោះឈុតប្រឡងទេពកោសល្យ របស់សិល្បករវ័យក្មេងនៃប្រទេសទាំងបី។ រូបថត៖ តឹតសើន

នាំមកក្នុងពិធីប្រឡងមាន៧ឈុត​សម្តែង ដែលសិល្បករសៀកវ័យក្មេង របស់​ប្រទេស​ឡាវ បង្ហាញ​ការ​សម្តែង​ដោយ​កម្រិត​ជំនាញ​ខ្ពស់។ ក្នុងនោះត្រូវនិយាយ​ដល់​ឈុត “កញ្ញានិង​ផ្កាកូឡាប” បាន​គណៈ​មេ​ប្រយោគ​វាយ​តម្លៃ​ខ្ពស់ ដោយឈុតសម្តែងតោងខ្សែ​ ដែលមានគ្រោះថ្នាក់ និងកម្រិត​ពិបាក​ខ្ពស់។ រីឯក្រុម​សៀក​កម្ពុ​ជា​ទាក់​ទាញ​អារម្មណ៍​ទស្សនិក​ជន ដោយប្រើបទភ្លេងតន្រ្តី​ប្រពៃណីរបស់​ប្រទេសខ្លួន ធ្វើជាបទភ្លេង​លំនាំឲ្យឈុត​សម្តែង ដូច​នេះ​បង្កើត​បានរចនាបថ និងជាលក្ខណៈពិសេសដោយឡែក ឲ្យសិល្បៈសៀករបស់​ប្រទេសកម្ពុជា។

វាយតម្លៃខ្ពស់នូវ​របៀបសម្តែង របស់ក្រុងសៀកកម្ពុជា លោក ហ្វាងមិញ​ខាញ នាយក​សាលាមធ្យម​សិល្បៈ​សៀក​និង​សម្តែងវៀត​ណាម ឲ្យដឹងថា ការប្រើបទភ្លេង​តន្រ្តី​ប្រពៃណី​ចូល ក្នុង​ការ​សិល្បៈ​សម្តែង​សៀក​របស់​ក្រុមសៀក​កម្ពុជា គឺជា​លក្ខណៈ​ថ្មី ដែលវិស័យសៀកវៀតណាម អាចរៀនយក​និង​អនុវត្ត ពីព្រោះវៀត​ណាម​ក៏មាន​ប​ទ​ភ្លេង​ប្រពៃណី​សម្បូរ​បែប​ដែរ។

ពិធីប្រឡងបាន​បញ្ចប់ដោយជោគជ័យ ដោយមានឈុតសម្តែងចំនួន៥ ដែលដំណើម​បានមេដាយ​មាសគឺ “កញ្ញានិង​ផ្កាកូឡាប” របស់ក្រុមសៀក​ប្រទេសឡាវ “ក្បាច់គុន” របស់ក្រុមសៀក​ប្រទេស​កម្ពុជា “កញ្ញាភូមិ​ផ្កា” និង”បង្កើត​រូបនៅ​លើរបា​ឯក” របស់សាលាមធ្យម​សិល្បសៀក និងសម្តែងសៀកវៀតណាម “ស្រីក្រមុំ​ក្នុង​គំនូរ” របស់​សហព័ន្ធ​សៀក​វៀត​ណាម​៕

អនុវត្ត៖ ខាញឡុង-តឹតសើន

បណ្តាអត្ថបទបានផ្សាយ