14/08/2015 09:43 GMT+7 Email Print Like 0

ចំណាប់អារម្មណ៍រាត្រី“ព័ណ៌”វៀតណាមនៅញូវយ៉ក់


រូបថតៈ Lê Dương/Vietnam+

បន្តរាល់សកម្មភាពក្នុងកម្មវិធី “បណ្តាទិវាវប្បធម៌វៀតណាមនៅអាមេរិក” រាត្រីព័ណ៌វៀតណាមបានបើកនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ នៅក្រុងញូវ(អាមេរិក)។ ជាថ្មីម្តងទៀតរាត្រីនេះបានឧទ្ទេសនាមទៅកាន់ទស្សនិកជនអាមេរិកឧបករណ៍ភ្លេងប្រពៃណី និងសំលៀកបំពាក់របស់បណ្តាជនជាតិវៀតណាម តាមនោះ ដើម្បីទស្សនិកជនអាមេរិកបានយល់ច្បាស់អំពីវៀតណាមជាប្រទេសមានកម្រាស់ប្រវត្តិសាស្ត្រ និងខឿនវប្បធម៌​ពោរពេញទៅដោយលក្ខណៈអត្តសញ្ញាណជាតិ។ មិត្តភក្តិអន្តរជាតិនៅអ.ស.ប និងមិត្តភក្តិអាមេរិកមានចំណាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះឧបករណ៍ភ្លេងសាមញ្ញរបស់វៀតណាមដែរ។ រាត្រី “ព័ណ៌”វៀតណាមបានបញ្ចប់ដោយកម្មវិធីបង្ហាញម៉ូត្រអាវផាយប្រពៃណីវៀតណាម៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ