01/09/2017 10:45 GMT+7 Email Print Like 0

ចំណាប់អារម្មណ៍រាត្រីផ្តាច់ព្រ័ត្រការប្រឡងនិពន្ធបទចម្រៀងស្ងើចសរសើរទំនាក់ទំនងឡាវ-វៀតណាម

នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ  ក្រសួងព័ត៌មានវប្បធម៌និងទេសចរណ៍​ឡាវ​បានរៀបចំរាត្រីផ្តាច់ព្រ័ត្រការប្រឡងនិពន្ធបទចំរៀងស្ងើចសរសើរទំនាក់ទំនងមិត្តភាព ចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យឡាវ-វៀតណាម ក្រោមប្រធានបទ “ចំណងមិត្តភាពឡាវ-វៀត ណាម វៀតណាម-ឡាវ”។

នេះសកម្មភាពមួយក្នុងចំណោមសកម្មភាពសំដៅរំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូត ថ្ងៃ​ទី​៥​កញ្ញានិងរយៈពេល ៤០ឆ្នាំនៃទិវាប្រទេសទាំងពីរចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការ ថ្ងៃទី ១៨ ខែកក្កដា។ អស់រយៈពេល ៦ ខែបំផុស គណៈចាត់តាំងទទួលបានបទចំរៀងចូលរួម ការប្រឡងជាង១០០បទ។ បទចំរៀងទាំងអស់នេះសុទ្ធតែស្ងើចសរសើរចំណងសាមគ្គីភាពឡាវ-វៀតណាម តាមនោះ លើកត្រដែតចំណងសាមគ្គីភាពស្មោះត្រង់របស់ប្រទេសជាតិទាំងពីរ។ គណៈចាត់តាំងបានជ្រើសរើសបទចំ​រៀង​​ចំនួន ១៧ បទចូលរួមវគ្គផ្តាច់ព្រ័ត្រនេះ៕

តាម VOV5 -  វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ