14/09/2016 10:52 GMT+7 Email Print Like 0

ចំណងមិត្តភាពវៀតណាម-ចិនត្រូវបានពង្រឹងនិងពង្រីកជានិច្ច


ចំណងមិត្តភាពវៀតណាម-ចិនត្រូវបានពង្រឹងនិងពង្រីកជានិច្ច

ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅចិននាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយ​បណ្ដាប្រធានធនាគារឧស្សាហពាណិជ្ជកម្ម ធនាគារកសិកម្មចិន និងដំណាង​សម្ព័ន្ធក្រុមហ៊ុនជួរមុខមួយចំនួនរបស់ចិន។ ជួបសន្ទនាជាមួយប្រធានធនាគារ​ ឧស្សាហ ពាណិជ្ជកម្មចិន (ICBC) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖

វៀតណាមសូមស្វាគមន៍​ធនាគារមានកិត្យានុ​ភាព​មកធ្វើសកម្មភាពនៅវៀតណាម ដែលក្នុងនោះមាន ICBC ។ដោយស្មារតីនោះ ​នាយករដ្ឋមន្ត្រីបានស្នើ ICBC រួមសហការជាមួយធនាគារជាតិវៀតណាម​ ស្វែងរកទិសដៅវិនិយោគ សហប្រតិបត្តិការជាក់ស្ដែងនិងប្រសិទ្ធិភាពថែមទៀតនៅវៀតណាម។ដំណាងធនាគារ ICBC ក៏បានអះអាងថា៖​

មាន​គោលបំណង​រួមវិភាគទានថែមទៀតចំពោះដំណើការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ