11/07/2016 16:12 GMT+7 Email Print Like 0

ចំការផ្កាដាឡាត - “ធនាគារ” នាំចេញពូជផ្កាទៅពិភពលោក

ក្រុមហ៊ុនភាគ​ហ៊ុនជីវសាស្រ្ត​ចំការ​ផ្កាដា​ឡាត ជា​ទីកន្លែងដំបូង​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍ ផលិត​កូន​ពូជ​ដោយ​វិធីសាស្រ្តបន្សាំ​ជាលិកា តាម​បែបវិទ្យា​សាស្រ្ត Invitro ហើយ​សព្វ​ថ្ងៃក្លាយ​ជា “ធនា​គារ” កូន​ពូជសំខាន់​នៅប្រទេស​វៀត​ណាម ក្នុង​ការងារ​នាំចេញ​ពូជ​ផ្កា​ថ្មី ដែល​មាន​ផលិត​ភាព​ខ្ពស់ ចេញ​ទៅទីផ្សារ​ពិភព​លោក​។

ចាប់ពីថ្ងៃដំបូង​កកើត (នាខែតុលា ឆ្នាំ២០០៣) ក្រុមហ៊ុន​ចំការផ្កា​ដា​ឡាត បាន​សម្រេច​ចិត្ត​អនុវត្ត​បច្ចេក​វិទ្យា​ជីវសាស្រ្ត​ ដើម្បី​ផលិត​បណ្តុះកូន​ពូជ។ ចំការផ្កា​ដាឡាត​ជម្រើស​ដីខ្ពង់​រាប១.៧​ហិកតា នៅសង្កាត់​ទី៨ទីក្រុង​ដាឡាត ដំណើរ​ការផលិត​កម្ម​ដំបូង។ បន្ទប់ពិសោធន៍ មួយមាន​ទំហំ២០០០ម៉ែត្រ​ការេ មាន​ប្រព័ន្ធ​សម្ភារៈ​ទំនើប មាន​សមត្ថភាពបណ្តុះ​កូន​ពូជ​១២​លាន​ដើម ក្នុង​មួយ​ឆ្នាំ ដើម្បី​ផលិត​ចេញ​កូន​ពូជ​បន្សាំ​ជាលិកា​តាម​បែប​បច្ចេក​វិទ្យា Invitro ក៏បានក្រុម​ហ៊ុនមាន​ទំនុក​ចិត្ត​វិនិយោគ​ខ្លាំង​។ ពូជ​ផ្កាបាន​ទីផ្សារ​ពិភព​លោក​ពេញ​និយម​ដូច​ជា៖ ផ្កា Gerbera, ផ្កា salem, ផ្កាលីលី ផ្កាបញ្ចះមាស​គ្រប់​ប្រភេទ, ផ្កា bibi, ផ្កា hydrangeas, ប្រភេទ​ឈើ​លម្អ​មួយ​ចំនួន​។ល។ បានចំការផ្កា​ដាឡាត​មើល​សំខាន់​ក្នុងកាងារ​ផលិតកម្ម​។​


ទីក្រុងដាឡាត ជាទីកន្លែង​បានចាត់ទុកជាមជ្ឈដ្ឋានផលិត​ផ្កាដោយវិធីសាស្រ្តអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្មនៅវៀតណាម។

ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្រ្ត ចំការផ្កាដាឡាត សព្វថ្ងៃជាអង្គភាពដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍
ផលិតកូនពូជតាមវិធីសាស្រ្តបន្សាំជាលិកា តាមបែបបច្ចេកវិទ្យា invitro។


ដំណាក់កាលអនុវត្តផ្តាច់ជាលិកាពូជផ្កាក្នុងបន្ទប់ពិសោធន៍របស់ក្រុមហ៊ុន។

សង្កេតតាមដាននិងពិនិត្យដំណាក់កាលរីកចម្រើនជាលិកាពូជក្នុងបន្ទប់ ពិសោធន៍របស់ក្រុមហ៊ុនចំការផ្កាដាឡាត។

នៅឆ្នាំ២០០៦ ជំហានដំបូង ក្រុមហ៊ុន​​នាំចេញទៅប្រទេសបែលហ្ស៊ិក ១លាន​កូន​ពូជ ឆ្នាំ​២០០៨ នាំ​ចេញ​៤លាន​កូន​ពូជ ឆ្នាំ​២០១០ នាំចេញ​៧លាន​កូន​ពូជ ទៅកាន់​ទីផ្សារ នូវែល​ហ្សេឡង់ ហូឡង់ បែលហ្ស៊ិក ចិន​។ល​។​ ផលិត​ផល​ផ្កាពូជ​របស់​ក្រុមហ៊ុន សន្សឹមៗផ្គត់ផ្គង់ឲ្យទីផ្សារ​ពិបាកៗ​នៅអឺរុប​ដូច​ជា៖ ដាណឺម៉ាក នូវែល​ហ្សេ​ឡង់​ ហូឡ​ង់ បែល​ហ្ស៊ិក ដោយធានាបាន​គុណភាព​ពូជនិង​តម្លៃសមរម្យ​។

យល់​ឃើញថាតម្រូវការ​ប្រើប្រាស់​ពូជផ្កា លើពិភពលោក​កើន​ខ្ពស់ ចំការ​ដាឡាត​មាន​ទំនុក​ចិត្ត​បើក​ទូលាយ​ទំហំ​ដីផលិត ឡើង​ដល់​៥ហិកតានៅ​ទីក្រុងដា​ឡាត។ ទន្ទឹមនោះ ក្រុមហ៊ុននៅកសាង​កសិដ្ឋាន​មួយ​ មាន​ទំហំ២០​ហិកតា​នៅដា​សា (Da Sa) ស្រុក​ឡាក​យឿង (Lac Duong) ខេត្ត​ឡឹមដុង (Lam Dong) ដាំ​ផ្កា​លីលី​កាត់​យក​ដើម​។ ដល់ឆ្នាំ​២០១៤ ក្រុមហ៊ុនបន្តកែ​ប្រែបន្ទប់​ពិសោធន៍ ឱ្យមាន​ទម្រង់​វិសាល​ភាព​៤០០០ម៉ែត្រការេ មាន​សមត្ថភាព​បណ្តុះកូន​ពូជ ២៤លានដើម​ក្នុងមួយ​ឆ្នាំ ជាមួយចំការ​បណ្តុះកូនពូជ​ទំនើប ដែលមាន​ទំហំ​ដី៤០០០​ម៉ែត្រការេ ទាក់ទាញ​ពលករជាង​៥០០នាក់ នៅមូលដ្ឋាន​ចូលរួម​ការផលិតកម្ម​។

ជាមួយ​ពាក្យ​ស្លោក៖ គុណភាព-បច្ចេកវិទ្យា-សេវាកម្ម ចំការ​ផ្កាដាឡាត​សព្វ​ថ្ងៃ​ជម្រុញ​អនុវត្ត​បំពាក់​សម្ភារៈ​ម៉ាស៊ីន​ទំនើបនាំ​ចូល​ពីប្រទេស​បារាំង ដាក់ឲ្យផលិត​កម្ម ដើម្បីធានាស្តង​ដាម៉ឹង​ម៉ាត់ពីភាគី​ដៃ​គួរ​។ ចំការ​ផ្កាដាឡាត​មានមោទនភាព​ ជាអង្គភាព​ដំបូងបង្អស់នៅអាស៊ី​អាគ្នេយ៍ អនុវត្ត​វិធីសាស្រ្ត​ផលិត​ពូជ​ផ្កា ដោយ​វិធីសាស្រ្ត​បន្សាំជាលិកា តាមបែប​បច្ចេកវិទ្យា Invitri ជាមួយ​ទម្រង់​ឧស្សាហកម្ម​។

ទន្ទឹមនោះ សម្ភារៈស្រោចស្រប់ របៀបពន្លឺ កំដៅ ស្រោចទឹក ដាក់ជីក្នុងបន្ទប់​ពិសោធន៍ សុទ្ធ​តែធ្វើ​ដោយ​ស្វ័យ​ប្រវត្តិ​ទាំង​ស្រុង នៅទាំង​សំចៃពេល​វេលា ប្រភព​ពលករ និងបង្កើន​ពលានុភាព​ផលិតកម្ម​ផង​ដែរ។ មកដល់​សព្វថ្ងៃ ក្រៅពីការ​ផ្គត់ផ្គង់​កូនពូជបន្សាំជាលិកា ជាវិស័យ​ស្នូល ចំការ​ផ្កាដាឡាត​នៅបើក​ទូលាយ​ចេញ​វិស័យ​ផ្សេង​ៗដូ​ច​ជា៖ ផ្កាស្រស់កាត់​យក​ដើម ផ្កាអមតៈ ផ្កាដីឥដ្ឋ និងវត្ថុធាតុ​ធ្វើផ្កាផ្សេង​ៗ​។


Showroom តាំងបង្ហាញផ្កាដាំក្នុងផើងរបស់ចំការផ្កាដាឡាត នៅសង្កាត់ទី៨ ទីក្រុងដាឡាត។

ចំការផ្កាដាឡាតសព្វថ្ងៃ ក៏ជាទីកន្លែងដាំផ្កាក្នុងផើងជាច្រើនបម្រើទីផ្សារក្នុងនិងក្រៅប្រទេស។

ពូជផ្កាលីលីដាំតាមបែបវិធីសាស្រ្តបច្ចេកវិទ្យាខ្ពស់ផ្កាស្អាតនិងស្រស់បានយូរ។

ពូជផ្កាអ័រគីដេរបស់ក្រុមហ៊ុនកំពុងក្នុងដំណាក់កាលប្រមូលផល។

ផលិតផលផ្កាស្រស់ កំពុងមានប្រៀបខ្លាំងសំខាន់របស់ក្រុងហ៊ុនចំការផ្កា ដាឡាត។

ពលករក្រុមហ៊ុនខ្ចប់ដាក់ធុងពាណិជ្ជសញ្ញាចំការផ្កាដាឡាត នាំចេញទៅទីផ្សារក្នុងនិងក្រៅប្រទេស។

ទីក្រុងដាឡាត ក្លាយជាទីកន្លែងផ្គត់ផ្គង់ផ្កាស្រស់គុណភាពខ្ពស់លំដាប់ប្រទេស បន្តិចម្តងៗបង្កើតពាណិជ្ជសញ្ញាផ្កាដាឡាតលើទីផ្សារអន្តរជាតិ។

ក្រៅពី ចំការផ្កា​ដាឡាត នៅមានទីកន្លែងទេសចរណ៍​ចំណាប់​អារម្មណ៍ ក្នុងទីក្រុង​ដាឡាត ជាមួយ showroom តាំង​បង្ហាញ​ផ្កាព្រម​ទាំងសេវាកម្ម​ភោជនិយដ្ឋាន សណ្ឋាគារ​គុណភាព​ខ្ពស់។ ម៉្យាង​ទៀត​ក្រុម​ហ៊ុន​នៅ​មាន​មជ្ឈ​មណ្ឌល​ឧបត្ថម្ភ​កសិករ ក្នុងការ​ងារ​ណែនាំ ជួយបង្វែវិធានការ​វិទ្យាសាស្រ្ត​បច្ចេកទេស​ដែល​ពាក់​ព័ន្ធ​។

ចំការផ្កាដាឡាត​បន្តជម្រុញ​អនុវត្ត​បច្ចេកវិទ្យា​ខ្ពស់ ចូលការស្រាវ​ជ្រាវ ផលិតកម្ម​-​ពាណិជ្ជ​កម្ម នាំ​ចូល​ផលិត​ផល​ពូជ​ផ្កា ប្តេជ្ញា​ចិត្តអះអាង​ពាណិជ្ជសញ្ញា​ផ្កាដាឡាត​លើទីផ្សារ​អន្តរជាតិ​៕



ចំការផ្កាដាឡាតនាំចេញបាន២​៤លាន​ដើមក្នុង​ឆ្នាំ២០១៤ ២៨លានដើមក្នុង​ឆ្នាំ២០១៥ ក្លាយ​ជា “ធនាគារ” មួយ​ផ្គត់ផ្គង់កូនពូជ​ឲ្យទីផ្សារ​ជាច្រើន លើពិភពលោកដូចជា៖ តៃវ៉ាន់, កូរ៉េខាង​ត្បូង, សិង្ហបុរី, ជប៉ុន, អូស្រ្តាលី, ម៉ាឡេស៊ី,។ល។ ទន្ទឹម​នោះ ក្រុម​ហ៊ុន​នៅ​ផ្គត់​ផ្គង​ផ្កា​អមតៈ​ឲ្យទីផ្សារ​ នៅអាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ា និង​អាហ្វ្រិកខាងត្បូង ចំនួន​១០.០០០​ដើម ផ្កា​ដាំ​ក្នុង​ផើង​ប្រហែល​២០០ដើម និងផ្កាស្រស់​បម្រើ​ទីផ្សារ​ក្នុង​រដូវបុណ្យចូល​ឆ្នាំវៀ​តណាម២០១៥​កន្លង់​ហើយ ចំនួន​៣លាន​ដើម​។

 

អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

បណ្តាអត្ថបទបានផ្សាយ