05/12/2018 09:58 GMT+7 Email Print Like 0

ចែករំលែកឱកាសក្នុងនិន្នាការប្រែប្រួលនៃពាណិជ្ជកម្មសកល

នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាសហគ្រាសវៀតណាម (VBF) ក្រោមប្រធានបទ “ចែករំលែកឱកាសក្នុងនិន្នាការប្រែប្រួលនៃពាណិជ្ជកម្មសកល”។

 ទិដ្ឋភាពនៃវេទិកា VBF ឆ្នាំ២០១៨

វេទិកានេះត្រូវបានក្រសួងផែនការនិងវិនិយោគវៀតណាម ធនាគារពិភពលោកនៅវៀតណាមនិងមូលនិធិ​វិនិយោគ​ហិរញ្ញវត្ថុអន្តរជាតិសហការគ្នារៀបចំឡើងសំដៅបង្កើតកិច្ចសន្ទនារវាងរដ្ឋាភិបាលជាមួយសហគមន៍​សហគ្រិន​ ដើម្បីជំរុញគោលដៅនិងយុទ្ធសាស្ត្រអភិវឌ្ឍរបស់ប្រទេសជាតិ។ អញ្ជើញថ្លែងនៅវេទិកានេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បើទោះជាស្ថានភាពសេដ្ឋកិច្ចសកលក្នុងឆ្នាំនេះត្រូវបានប៉ាន់ស្មានថា មិនទទួលបានកំណើនដូចទៅនឹងការរំពឹងទុកនោះឡើយ ប៉ុន្តែខឿនសេដ្ឋកិច្ចវៀតណាមនៅតែទទួលបានកំណើននិងលទ្ធផលជាវិជ្ជមានជាច្រើន។ លោកអញ្ជើញមានប្រសាសន៍ថា៖

“ប្រធានបទនៃវេទិកាលើកនេះគឺ ចែករំលែកឱកាសក្នុងនិន្នាការប្រែប្រួលនៃពាណិជ្ជកម្មសកល។ ខ្ញុំចាត់ទុកថា ការប្រែប្រួលនៃពាណិជ្ជកម្មសកលនេះគឺដូចទៅនឹងការប្រែប្រួលនៃចរន្តសមុទ្រ។ យើងអាចឆ្លៀតយកការប្រែប្រួលនៃចរន្តសមុទ្រនោះដើម្បីជំរុញអោយនាវាសេដ្ឋកិច្ចរបស់យើងមកដល់គោលដៅអោយបានឆាប់ៗ។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្ដូរថ្មីរបស់វៀតណាមក្នុងអំឡុងពេល៣ទសវត្សកន្លងទៅ។

សមិទ្ធផលសេដ្ឋកិច្ចទាំងអស់របស់វៀតណាមគឺផ្សាភ្ជាប់នឹងសេរីភាវូបនីយកម្មសេដ្ឋកិច្ចនិងសមាហរណកម្មសេដ្ឋកិច្ច។ ចំពោះវៀតណាមការធ្វើសមាហរណកម្មគឺជាកម្លាំងចលករនិងមធ្យោបាយ ដើម្បីជំរុញកំណែទម្រង់ កំណើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ