19/12/2018 09:12 GMT+7 Email Print Like 0

ចែករំលែកបទពិសោធន៍អន្តរជាតិក្នុងការអនុវត្តនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព


 អគ្គលេខាធិការ IPU  បានប្រគល់កញ្ជប់ឧបករណ៍ដែលបាន​បកប្រែទៅជាភាសាវៀតណាមជូន​ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan 

 នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុង Da Nang (នៃប្រទេសវៀតណាម) រដ្ឋសភា​វៀត​ណាម​បាន​រួម​សហការ ​ជាមួយសហភាពអន្តរសភាពិភពលោក​ (IPU) និងកម្មវិធីអភិវឌ្ឍន៍អង្គការស​ហប្រ​ជាជាតិ (UNDP) ប្រារព្ធ​កិច្ចប្រជុំ​ដើម្បីណែ​នាំ នូវកញ្ចប់ឧបករណ៍វាយ​តម្លៃដោយខ្លួនឯង សម្រាប់សភា​និង​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព(SDGs) រួមទាំងបទពិសោធ​ន៍អន្តរជាតិ​។
 
ថ្លែង​មតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Tran Hong Ha បានអះអាងថា ក្នុង​បណ្តា​​គោលនយោបាយ​​អភិវឌ្ឍន៍សេដ្ឋកិច្ចនៅវៀតណាម ​សុទ្ធតែបាន​ផ្សាភ្ជាប់​យ៉ាង​ជិតស្និទ្ធ​នឹង​បញ្ហាសន្តិសុខ​សង្គម​​ក៏ដូចជាបញ្ហាបរិស្ថាន ហេតុដូច្នេះ សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើន។ ទោះបីជា​ បច្ចុប្បន្ននេះ ប្រទេស វៀតណាមកំពុងប្រឈម​មុខនឹងបញ្ហាជាច្រើន ជាពិសេស​គឺការប្រើថា ​មពល​ស្អាត​ ហេ​តុដូច្នេះ រដ្ឋសភាវៀតណាមត្រូវការលើកកម្ព​ស់តួនាទីរបស់ខ្លួននិ​ង​ទាញ យកប្រយោជន៍​នូវការគាំទ្រ​ពីបណ្តា​អង្គការអន្តរជាតិ​និងមានយន្តការដើម្បីផ្លាស់ប្តូររូបសណ្ឋានអភិ​វឌ្ឍន៍។
 
នៅទីនេះ​ ជំនាញការរបស់ IPU លោក Alex Read បានសង្កត់ធ្ងន់ថា រដ្ឋ សភាបាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ជំរុញ​រាល់ការអនុវត្ត SDGs ដោយ “មិនទុក្ខឲ្យនរណាម្នាក់ត្រូវបោះបង់នៅខាង​ក្រៅឡើយ” ។ រីឯលោកស្រី​ Lesley​ Miller ប្រធានស្តីទីរបស់ UNDP ប្រចាំនៅវៀតណាមបានចាត់ទុក ថា វៀត​ណាម​ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថ​ភាព​​របស់សមាជិក​សមាជិការ សភា សម្រាប់គោលដៅអភិវឌ្ឍន៍ប្រ​កបដោយនិរន្តរភា​ព និង​តួនា​ទីឃ្លាំ​មើល​​របស់​រដ្ឋសភាចំពោះរាល់គោលដៅថ្នាក់​ជាតិនេះ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ