14/10/2015 09:37 GMT+7 Email Print Like 0

ចូលរួម TPP បើកចេញឱកាសអភិវឌ្ឍន៍សម្រាប់ខឿនសេដ្ឋកិច្ច


លោក Nguyen Thien Nhan ថ្លែងមតិក្នុងពិធី

នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងហូជីមិញ ក្លឹបអាជីវករវៀតណាម  សម្ព័ន្ធសមាគមអង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យមវៀតណាម បានរៀបចំកម្មវិធី“វិវាបុណ្យអាជីវករ អង្គភាពអាជីវកម្មទូទាំងប្រទេសឆ្នាំ២០១៥” ដោយប្រធានបទ “ឱកាសនិងការសាកល្បងនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ​ប៉ាស៊ីហ្វិក (TPP)ចំពោះអង្គភាពអាជីវកម្មវៀតណាម”។ ថ្លែងមតិនៅទីនេះ ប្រធានរណសិរ្សមាតុភូមិ​វៀត​ណាម​​ លោក Nguyen Thien Nhan បានលើកច្បាស់ថា៖ វៀតណាមទើបនឹងចូលរួមចុះហត្ថលេខាកិច្ចព្រមព្រៀង TPP  នឹងបើកចេញឱកាសសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។ អង្គភាពអាជីវកម្មវៀតណាមត្រូវសហការគ្នាចែករំលែកព័ត៌មាន និងស្រាវជ្រាវទីផ្សារ។ លោក Nguyen Thien Nhan បានអះអាងថា រណសិរ្សមាតុភូមិវៀតណាមនឹងបន្តធ្វើល្អភារកិច្ចរបស់ខ្លួនជាស្ពានតភ្ជាប់រវាងបក្សនិងប្រជាជន ក្នុងនោះផ្ទៀងស្តាប់មតិរបស់អាជីវករ ដើម្បីផ្តល់មតិជាមួយបក្សនិងរដ្ឋ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ