23/03/2015 08:44 GMT+7 Email Print Like 0

ចូលរួមបុណ្យស្នេហា

ពិធីបុណ្យតុងមែចាត់តាំងនៅ៩ភូមិចំណុះមូលដ្ឋាននៃពីរស្រុកគឺស្រុក ខ្វាយចូវ និង​វ៉ាន់យ៉ា​ង​ទី​ញ​ នៃ​ខេត្ត​ ហ៊ឹង​អៀន បាន​ប្រជាជន​នៅតំបន់​វាលទំនាប​ភាគខាង​ជើងហៅថា​ពិធី​បុណ្យ​ស្នេ​ហា ដើម្បី​​​លើកតម្កើង​រឿងស្នេហា​បរិសុទ្ធមួយក្នុងរឿង​ព្រេងរបស់ជន​ជាតិវៀត​ណាម​គឺ បុរស​ជឺ​ដុង​​​ទឺ - រាជធីតា​តៀន​យុង។

ចាប់ផ្តើមពិធីបុណ្យ គឺក្រុមដង្ហែគ្រែស្នែងជឺដុងទឺ ពីភូមិ ភូត្រាច់ (ឃុំមែស៊ើ ស្រុកវ៉ាន់យ៉ាង) ទៅ​កាន់​ទីសក្ការៈ​ធំដា​ហ្វា។ នាំមុខក្រុម​ដង្ហែ គឺនាគមួយក្បាល​មានប្រវែងជាង​២០ម៉ែត្របានយុវជន​ដែលមានកម្លាំងទាំង​៣០នាក់ ផ្លាស់ប្តូរ​គ្នារាំ តាម​ចង្វាក់ស្គរ​។ បន្ទាប់ខាង​ក្រោយ  គឺពីរជួរបណ្តោយ​ដែលមានលោក​យាយ មីងៗ នាង​កញ្ញា ក្នុងសម្លៀក​បំពាក់គ្រប់ពណ៌​ស្រស់ស្អាត​បញ្ចេញក្បាច់​រាំ សេញ​តៀន របាំដួន។ បន្ទាប់​ទៀតគឺ​ក្រុមតន្រ្តី​បុណ្យនៅ​លើដៃមានកាន់​ទង់បុណ្យ ស្គរឃ្មោះ ដាវ​វែង អាវុធ​ទាំងប្រាំបី...។ លើដង​ផ្លូវដង្ហែ​មាន​ចម្ងាយ​ប្រហែល​៤គីឡូម៉ែត្រ ក្រុមដង្ហែ​ដើរឆ្លងកាត់​៨ភូមិ ភូមិនីមួយៗ​មានក្រុមដង្ហែ​ផ្សេងដោយ​ឡែក បូក​បញ្ចូល​រួមនឹង​ក្រុមដង្ហែស្នូលបង្កើត​ជាបរិយាកាស​មួយដ៏ឱឡារិកអធិក​អធ័ម។

ក្រោយពេលដង្ហែគ្រែស្នែង​ជឺដុងទឺមកតម្កល់​នៅទីលានទីសក្ការៈ​​ដាហ្វា ប្រជាជន​​នៅក្នុងភូមិ​​ធ្វើពិធី​​ដង្ហែ​ទឹក​ពី​ទន្លេ​ហុង​មក​បូជា​ព្រះអា​ទិទេព។ តាមលោក​យាយ ង្វៀន​ធី​ហាញ់ (អាយុ​៩០​ឆ្នាំ នៅ​ឃុំមែ​​ស៊ើ) គឺប្រ​ជាជន​ទាំង៩​​ភូមិ​​​ចំណុះតុង​មែពី​ដើម មាន​ទំនៀម​ទម្លាប់យក​ទឹកនៅ​កណ្ដាលទន្លេ​ហុង ដើម្បីថ្វាយ​ព្រះអាទិ​ទេព។ អ្នក​​តំ​ណាង​​​ឲ្យប្រជា​ជនក្នុងភូមិ​ទៅយក​ទឹក គឺព្រឹទ្ធា​ចារ្យដែលមាន​គុណធម៌​ខ្ពស់ក្នុង​ភូមិ។ ថ្វាយ​​ទឹកដល់​​ព្រះ​អាទិ​ទេព គឺជារូបភាព​អរូបីបន់​ស្រន់ សូមឲ្យមាន​អាកាសធាតុអំណោយ​ផល រដូវ​កាលស្រស់​​ល្អបង្កើនទិន្ន​​ផល​ពេញ​​​​មួយ​ឆ្នាំ។



ពិធីបុណ្យជឺដុងទឺ-រាជធីតាតៀនយុង បានចាត់ទុកជាពិធីបុណ្យមួយដ៏ពិសេសនារដូវដើមឆ្នាំរបស់ប្រជាជន នៅ​ដែន​ដីសណ្តទន្លេហុង។


ក្រុមរបាំសេញតៀនបានប្អូនៗសិស្សានុសិស្សសម្តែងក្នុងពិធីដង្ហែព្រះអាទិទេពជឺដុងទឺ-រាជធីតាតៀនយុង។


បរិយាកាសអ៊ូអរមួយនៅក្នុងដងវិថីដង្ហែដែលមានចម្ងាយប្រហែល៤គីឡូម៉ែត្រ ដើរឆ្លងកាត់៨ភូមិនៅពិធីបុណ្យ។






ប្រជាជននៃភូមិនីមួយៗ ក្នុងតំបន់តុងមែសម្តែងរបាំប្រជាប្រិយក្នុងពិធីដង្ហែគ្រែ ស្នែងអាទិទេពជឺដុងទឺ។


គ្រែស្នែងអាទិទេពបានប្រជាជនគោរពដង្ហែទៅកាន់ទីសក្ការៈដាហ្វា។




ក្រុមដង្ហែអាទិទេពទាំងឡាយរបស់៩ភូមិមកប្រជុំនៅទីសក្ការៈដាហ្វា។ 

ពិធីបុណ្យតុងមែគឺជាផ្ទាំងគំនូរនិយាយអំពីជីវភាពដ៏សម្បូរណ៍បែប ភាព​រស់រវើក​នៃប្រជាជន​វៀតណាម​បូរាណ​នៅ​តំបន់​វាលទំនាបភាគ​ខាង​ជើង ក្នុង​ការងារក​កើតទឹក​ដីនៅតំបន់​ក្បែរទន្លេ​ហុងតាំង​ពីរាប់ពាន់​ឆ្នាំមុន​។ ពិធីបុណ្យមិនត្រឹមតែលើក​តម្កើងនូវរឿងព្រេង​ស្តីពីស្នេហា​បរិសុទ្ធ នៅ​ថែម​ទាំង​ជាបទចម្រៀង​ពីសេចក្តី​កតញ្ញូ ពីគុណធម៌នៃមនុស្ស​មានស្លាកស្នាមនៃខឿន​អារ្យធម៌ចំណាស់ ដែល​ពោរពេញ​ដោយអត្តសញ្ញាណ​ជនជាតិ​វៀតណាម៕

ក្នុងប្រជាប្រិយ ជឺដុងទឺ - រាជធីតា​តៀន​យុង បាន​រក្សា​និង​ផ្សាយតៗ​គ្នាមកដូច​រឿងស្នេហា​បរិសុទ្ធ​មួយរវាង​បុរសក្រីក្រ​ម្នាក់ឈ្មោះជឺដុង​ទឺនិងរាជធីតាតៀនយុង ជារាជ​បុត្រីស្ដេច​ហុង (ប្រ​ហែល​នៅក្នុង​ឆ្នាំ២០០-៣០០ នៃសម័យ​មុនគ្រិស្តសក​រាជ)។ ជឺដុង​ទឺគឺជា​អ្នកមាន​គុណបំណាច់​ក្នុង​ការ​ជួយ​​ព្យាបាលជម្ងឺជូនប្រជាជន​ក្រី​ក្រ ដូច្នេះទើប​បានពួក​គាត់គោរព​ដូចជា​ព្រះអាទិ​ទេព​​មួយ​​អង្គ​​ក្នុង​ចំ​ណោម​ “ព្រះ​អាទិទេព​​មានជិវិត​​អមតៈទាំង​បួន​ព្រះអង្គ​” របស់​​ប្រជាជន​វៀត​​ណាម។ នៅ​​តំបន់​វាល​​ទំនាប​ភាគ​ខាង​​ជើង ជាពិសេស នៅតំបន់​​ក្បែរទន្លេ​ហុង ទន្លេ​​ឌួង មាន​​ទៅដល់​​រាប់រយក​ន្លែង​បង្កើត​​ទីសក្ការៈ​បូជា​ព្រះអង្គ​​ជឺដុង​ទឺ ប៉ុន្តែទីសក្ការៈ​​បូជាសំខាន់​ជាង​គេ គឺទីសក្ការៈ​​ដាហ្វា (ឃុំប៊ិញ​បិញ​ ស្រុកខ្វាយ​​ចូវ)។

អត្ថបទ៖ ថុងធៀន      រូបថត៖ វៀតកឿង

បណ្តាអត្ថបទបានផ្សាយ