18/06/2020 15:17 GMT+7 Email Print Like 0

ចូលរួមដៃគ្នាដើម្បីការពារស្ត្រីនិងកុមារក្នុងកំឡុងពេលនៃជំងឺរាតត្បាត COVID-19

គោលបំណងនៃគម្រោងនេះគឺជួយឧបត្ថម្ភរដ្ឋាភិបាលនិងអង្គការសង្គមក្នុងការបង្កើនការបង្ការនិងការឆ្លើយតបរបស់រដ្ឋាភិបាលដើម្បីទប់ទល់នឹងអំពើហឹង្សាចំពោះស្ត្រីនិងកុមារក្នុងបរិបទនៃការរីករាលដាលជំងឺ COVID-19  ដើម្បីធានាថា ស្ត្រីនិងកុមារវៀតណាមទាំងអស់ជាពិសេសអ្នកងាយរងគ្រោះបំផុត អាចរស់នៅដោយគ្មានអំពើហិង្សា។

សិក្ខាសាលាតាមអ៊ិនធឺរណែតស្តីពីទិវាពិភពលោកប្រយុទ្ធប្រឆាំងពលកម្មលើកុមារ ដោយប្រធានបទ“ វៀតណាមចូលរួមក្នុងយុទ្ធនាការជាសកលមួយដើម្បីទប់ទល់នឹងការកើនឡើងហានិភ័យនៃពលកម្មកុមារដោយសារ COVID-19”


គម្រោងថ្មីមួយដើម្បីលុបបំបាត់អំពើហឹង្សាលើស្ត្រីនិងកុមារនៅវៀតណាមគឺជាសកម្មភាពឆ្លើយតបជាអាទិភាព នៅក្នុងស្ថានភាពនៃជំងឺរាតត្បាត COVID-19  ដែលបានរដ្ឋាភិបាលអូស្រ្តាលី មូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងស្ថាប័នអង្គការសហប្រជាជាតិអំពីសមភាពយេនឌ័រនិងប្រគល់សិទ្ធសម្រាប់នារី (UN WOMEN) បានចាប់ផ្តើមនៅថ្ងៃទី ១៧ ខែមិថុនា។ គោលបំណងនៃគម្រោងនេះគឺជួយឧបត្ថម្ភរដ្ឋាភិបាលនិងអង្គការសង្គមក្នុងការបង្កើនការបង្ការនិងការឆ្លើយតបរបស់រដ្ឋាភិបាលដើម្បីទប់ទល់នឹងអំពើហឹង្សាចំពោះស្ត្រីនិងកុមារ ក្នុងបរិបទនៃការរីករាលដាលជំងឺ COVID-19  ដើម្បីធានាថា ស្ត្រីនិងកុមារវៀតណាមទាំងអស់ជាពិសេសអ្នកងាយរងគ្រោះបំផុត អាចរស់នៅដោយគ្មានអំពើហិង្សា។ លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមបានឲ្យដឹងថា អូស្រ្តាលីបានសន្យាជួយឧបត្ថម្ភដល់រដ្ឋាភិបាលវៀតណាម ដើម្បីធានាថា ជីវភាពរស់នៅរបស់ស្ត្រីនិងកុមារមានសុវត្ថិភាពក្នុងកំឡុងពេលឆ្លើយតបនឹងជំងឺរាតត្បាត COVID-19។
រដ្ឋាភិបាលអូស្ត្រាលីនឹងជួយឧបត្ថម្ភលើគម្រោងមានតម្លៃ ២,៥ លានដុល្លារអូស្ត្រាលី ដើម្បីអនុវត្តសកម្មភាពនានានៅឆ្នាំក្រោយ។ នេះគឺជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ១០,៥ លានដុល្លារអូស្ត្រាលី ដែលរដ្ឋាភិបាលអូស្ត្រាលីជួយឧបត្ថម្ភដល់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ