30/01/2018 10:40 GMT+7 Email Print Like 0

ចូរមានស្មារតីក្រោកឡើងដ៏ឧស្សាព្យាយាមនិងខ្លាំងក្លាក្នុងការអភិវឌ្ឍប្រទេសជាតិដូចក្រុម U23 វៀតណាម


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រគល់័ណ្ណសរសើរជូនចំពោះកីឡាករក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម 

នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ​២០១៨ ​នៅទីស្នាក់​ការរដ្ឋាភិបាល​ នាយករដ្ឋមន្រ្តីវៀតណា​ម លោក​ Nguyen Xuan Phuc បានជួបប្រាស្រ័យជាមួយ​ក្រុមបាល់ទាត់ U23 ​ជម្រើសជាតិវៀតណា​ម ដែល​ទើប​នឹង​បាន​វិលត្រឡប់​មកវិញ​ក្រោយពី​ដណ្ដើម បានមេដាយប្រាក់ក្នុងពានរ​ង្វាន់​ U23 ជើង​ឯក​ទ្វីបអា​ស៊ី។​
 
អញ្ជើញថ្លែងមតិក្នុងជំនួប​នេះ ​នាយករដ្ឋមន្រ្តីលោក Nguyen​ Xuan Phuc បានសង្កត់ធ្ងន់ថា នេះ​ជាស្នាដៃ​ឆ្នើម​ពិសេស​ ជាជ័​យជំនះប្រវត្តិសាស្ត្ររបស់ខឿន ​បាល់ទាត់​វៀត​ណាម​។ លោក​នាយក​រដ្ឋមន្រ្តីអ​ញ្ជើញ​មាន​ប្រសាសន៍​ថា៖​

“ក្រុម U23 ជម្រើសជាតិវៀតណាម ​បានបង្កើតឡើង​ហេតុអស្ចារ្យ​មួយ។ ជ័យជំនះថ្ងៃនេះ មិ​នមែន​ជាសំណាង​មួយ​ឡើយ តែ​ជាការខិតខំ​ប្រឹង ប្រែងមិនចេះនឿយហត់ក្នុងអំ​ឡុងពេលប្រព្រឹត្តទៅរង្វា​ន់នេះ​។ បើទោះ​បីមិន​យក ឈ្នះ​ក្នុងវគ្គចុង​ក្រោយ​ក្ដី ប៉ុន្តែប្អូន​ៗនៅតែទទួលបានជ័យជំនះ​ពីបេះដូងរបស់ ​ប្រជាជន​វៀត​ណាម​ទាំង៩០លាន​នាក់​ និងជនរួមជាតិវៀតណាម​នៅឯបរទេស​។ រចនាបទ្មប្រកួត​មាន​ទំនុក​ចិត្ត ស្មារតី​វិន័យ សាមគ្គី​ភាព​ ក្លាហាន ​ហើយពិសេស​គឺ ពាន Fairplay នោះបានបង្ហាញយ៉ាងច្បាស់លាស់នូវលក្ខណៈ​ស្អាតនៃវប្បធ​ម៌ វៀត​ណាម​”។​

 
 លោកនាយករដ្ឋមន្រ្តីអបអរសាទរគ្រូបង្វឹកក្រុមលោក Park Hang Seo

នាយករដ្ឋមន្រ្តីក៏វាយតំលៃខ្ពស់​ចំពោះតួនាទីដ៏សែនសំខាន់ រ​បស់គ្រូ​បង្វិក ក្រុម Park Hang Seo ដែលបាន​ដឹក​នាំយ៉ាង​ត្រឹម​ត្រូវ បំផុសទំនុកចិត្តនិ​ងពង្រីក សមត្ថភាពរបស់​ក្រុម ​U23 ជម្រើសជាតិវៀតណាម​ដែរ​។ ពីជោគ​ជ័យ​នៃពាន​រង្វាន់​ U23 ជើងឯកទ្វីបអាស៊ីលើក​នេះ លោកនាយករដ្ឋមន្រ្តីចាត់ទុ​កថា ​ចាំបាច់​ត្រូវ​មាន ស្មារតី​ក្រោក​ឡើង​ដ៏ខ្លាំង​ក្លានិង​ឧស្សាព្យាយាមក្នុងការអភិវឌ្ឍ​ប្រទេសជាតិ ដូច អ្វីៗដែល​ក្រុម ​U23 ជម្រើស​ជាតិវៀត​ណាម​ បង្ហាញ​ឲ្យឃើញក្នុងប៉ុន្មានថ្ងៃ​កន្លង​​ទៅ៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ