04/06/2015 09:17 GMT+7 Email Print Like 0

ចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកម្មវិធី Newton វៀតណាម

នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមលោក Nguyen Quan និងឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Giles Lever បានចុះហត្ថលេខាលើអនុស្សរណៈថ្នាក់រដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបតិ្តការស្រាវជ្រាវនិងផ្លាស់ប្ដូរថ្មីច្នៃរឌិតវៀតណាម -អង់គ្លេស (ឬហៅថាកម្មវិធី Newton វៀតណាម)។នៅទីនេះ លោក Nguyen Quan បានសង្កត់ធ្ងន់ថា អនុស្សារណៈ​យោគយល់នេះបានបង្ហាញពីការផ្ដោតសំខាន់នៃកិច្ចសហប្រតិបតិ្តការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​​​រវាងប្រទេសទាំង២ ព្រមទាំងរួមចំណែកជំរុញកំណើនសង្គមនៃប្រទេសនិមួយៗផងដែរ។តាម​រយៈ​ កម្មវិធី Newton អង់គ្លេសនឹងជួយឧបត្ថម្ភ ចែករំលែកជាមួយវៀតណាមនូវរាល់បទពិសោធន៍និងសមិទ្ធិផលរបស់ខ្លួនក្នុងការប្រែក្លាយវិទ្យាសាស្ត្របច្ចេកវិទ្យា និងផ្លាស់ប្ដូរថ្មីច្នៃប្រឌិតទៅជាកម្លាំងចលករអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ