25/01/2016 09:41 GMT+7 Email Print Like 0

ចិន - អ៊ីរ៉ង់សន្យាបង្កើនកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ


ប្រធានាធិបតីអ៊ីរ៉ង់ទទួលប្រធានរដ្ឋចិន (រូបថត៖Getty)

ក្នុងក្របខ័ណ្ឌដំណើរ​ទស្សនកិច្ចនៅអ៊ីរ៉ង់ នាថ្ងៃទី២៣ ខែ​មករា ឆ្នាំ​២០១៦ ប្រធានរដ្ឋ​ចិន​លោក Xi Jinping បាន​ជួប​សន្ទនា​ជាមួយ​ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Ali Larijaniក្នុងនោះ​ភាគី​ទាំង​ពី​រ​បាន​សន្យា​បង្កើន​កិច្ច​សហ​ប្រតិបតិ្តការ​លើ​ច្រើន​វិស័យ។ ថ្លែង​មតិនៅទីនេះ លោក Xi Jinping បានអះអាងថា ចិនគាំទ្រតួនាទី ស្ថាបនា​របស់អ៊ីរ៉ង់​ក្នុង​បញ្ហា​តំបន់​នានា ហើយត្រៀមខ្លួនជា​ស្រេចសហការជាមួយ តេអេរ៉ង់សំដៅ​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់។ តាម​លោក Xi Jinping ថា ការដោះស្រាយ​ដ៏សមហេតុសមផល ក្នុងបញ្ហានុយក្លេអ៊ែររបស់​អ៊ីរ៉ង់ ជួយ​ជំរុញ​សន្តិភាព​និង​ស្ថិរ​ភាពនៅមជ្ឈឹមបូព៌ា ព្រមទាំងឆ្លើយតប​នឹងផលប្រយោជន៍រួម នៃតំបន់និងពិភព​លោកផងដែរ។ រីឯខ្លួន​វិញ ប្រធានរដ្ឋសភាអ៊ីរ៉ង់ Larijani បានឲ្យដឹងថា អ៊ីរ៉ង់ត្រៀម​ខ្លួន​ជាស្រេច បង្កើន​ទំនាក់​ទំនង​ជាមួយ​ចិន​លើគ្រប់​វិស័យ ហើយ​ជំរុញកិច្ចសហ​ប្រតិបតិ្តការ លើវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ថាម​ពល​និង​ហេដ្ឋ​រចនាសម្ព័ន្ធ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ