23/03/2015 14:30 GMT+7 Email Print Like 0

ចិន-ជប៉ុន-កូរ៉េខាងត្បូងព្រមព្រៀងរៀបចំសន្និសីទកំពូលត្រីភាគីនាពេលខាងមុខ


ចិន-ជប៉ុន-កូរ៉េខាងត្បូងព្រមព្រៀងរៀបចំសន្និសីទកំពូលត្រីភាគី
នាពេលខាងមុខ(រូបថតៈ TTXVN)

នាថ្ងៃទី២១ខែមិនាឆ្នាំ២០១៥ រដ្ឋមន្ត្រីការបរទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបាន​បញ្ចប់កិច្ច ប្រជុំដំបូង​ក្រោយ​រយៈ​ពេល៣​ឆ្នាំ ដោយមានការ​សន្យាថា​ នឹង​រៀប​ចំ​សន្និសីទ​កំពូល​ត្រីភាគី​យ៉ាង​ចាប់ៗ​។ ក្នុង​សេចក្តីថ្លែ​ងការ​ណ៍​រួ​មបាននាំ​ចេញ​ក្រោយកិច្ចប្រជុំនៅ ក្រុងសេអ៊ុលរបស់កូរ៉េខាង​ត្បូង សំដៅដោះស្រាយភាព​តាន​តឹង​ក្នុង​តំប​ន់​រដ្ឋមន្ត្រី ការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se បានរួម​ជាមួយសមភាគីចិន លោក Wang Yi និង​សមភាគីជប៉ុនលោក Fumiso Kishida​បានព្រមព្រៀងគ្នា រៀបចំ​សន្និសីទ​កំពូលត្រីភាគី​នៅពេលវេ​លាស​ម​ស្រ​បបំផុ​ត។​រដ្ឋមន្ត្រីទាំងបីរូប ក៏បាន ប្រឆាំងជំទាស់ដាច់ហឹង្សាអំពីការអភិវឌ្ឍន៍អវុធនុយក្លេ​អ៊ែរ​លើ​ឧបទ្វីបកូរ៉េ។

​នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi​ក៏មានជំនួបសន្ទនា​ជាមួយរដ្ឋមន្ត្រីជប៉ុន លោក Fumiso Kishida នៅ​ខាង​ក្រៅ​សន្និសីត​រដ្ឋមន្ត្រីកា​រ បរទេសត្រី​ភាគីចិន-ជប៉ុន-កូរ៉េខាងត្បូងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ