31/01/2015 18:40 GMT+7 Email Print Like 0

ចិន-ជប៉ុនឯកភាពអនុវត្តយន្តការគ្រប់គ្រងវិបត្តិនៅសមុទ្រនិងលើអាកាស


ចិន-ជប៉ុនឯកភាពអនុវត្តយន្តការគ្រប់គ្រងវិបត្តិនៅសមុទ្រនិងលើអាកាស

តាម Xinhua នាថ្ងៃ​ទី២៩​ខែមករា​ឆ្នាំ២០១៥​ថាក្រសួង​ការពារ​ជាតិ​ចិន​បាន​ប្រកាស​ថា ប្រ​ទេស​នេះ​និង​​ជប៉ុន
បា​ន​​​ឯកភាព​អនុវត្តយន្តកា​រគ្រប់គ្រង​វិបត្តិនៅសមុទ្រ​និង​លើអាកាស។ ថ្លែង​មតិក្នុង​សន្និ​សីទ​កាសែត​ប្រចាំ​ខែ អ្នក​នាំពាក្យក្រ​សួងការពារ​ជាតិ​ចិន Yang Yujun បានឲ្យ​ដឹងថា ប្រ​ទេស​ទាំង​ពីរទទួល​បានការឯក​ភាពអំពី​វិ​ស័យ​ជា​ច្រើនក្នុងការ​ចរចារក្នុងខែ​នេះនៅ​តូក្យូ រួមមាន​អះ​អាង​ឡើងវិញ​កិច្ចព្រម​ព្រៀង​មុននេះ ឯក​ភាព​ផ្លាស់​ប្តូរ​​ឈ្មោះ​ក្លាយ​ទៅជា​យន្តការ​គ្រប់​គ្រង​វិបត្តិ​នៅសមុទ្រ​និងលើ​អាកាស សំ​ដៅ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ជាង​​ទៀត​ការ​ងារ​ពិគ្រោះ​យោ​បល់​អំពី​បញ្ហាទាក់​ទិន​នា​នា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ