11/10/2015 14:07 GMT+7 Email Print Like 0

ចិនអះអាងនូវកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងសំដៅចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ


ចិនអះអាងនូវកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើងសំដៅចាប់ផ្តើមការចរចារ ៦ ភាគីឡើងវិញ (Image: VNA)

នាថ្ងៃទី​៩ ខែតុលា ឆ្នាំ២០១៥ សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកម្មុយនិស្តចិន លោក Liu Yunshan ដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងបានជួបចរចារជាមួយថ្នាក់ដឹកនាំប្រទេសម្ចាស់ផ្ទះ លោក​ Kim Jong-un។ ក្នុងជំនួបនេះ លោក Liu Yunshan បានអះអាងថា៖ ចិនត្រៀមខ្លួនជាស្រេចសហ​ប្រតិបត្តិការជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក្នុងការខំប្រឹងប្រែងចាប់ផ្តើមការចរចារ ៦ ភាគី​ស្តីពីបញ្ហានុយក្លេអ៊ែរឡើងវិញ។ រីឯខ្លួនវិញ ថ្នាក់ដឹកនាំKim Jong-un បានឲ្យដឹងថា៖ ប្រទេសកូរ៉េខាងជើងត្រូវមានបរិយាកាសដោយសន្តិភាពនិងស្ថិរភាពមួយ ក្នុងកាលៈទេសៈ ប្រទេសនេះកំពុងខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងកែលំអរជីវភាពរស់នៅរបស់ប្រជាជន។ លោក Liu Yunshan បានផ្ញើរមកថ្នាក់ដឹកនាំ Kim Jong-un សំបុត្ររបស់ ប្រធានរដ្ឋចិនលោក Xi Jinping ក្នុងឱកាសរំលឹកខួបអនុសារវរីយ៍លើកទី ៧០ ទិវាបង្កើតបក្ស
ពលករសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ