28/08/2015 11:34 GMT+7 Email Print Like 0

ចិនអះអាងថាសហប្រតិបត្តិការជាមួយអាមេរិកក្នុងបណ្តាបញ្ហាសកល

ក្នុង​អត្ថបទ​ចុះផ្សាយ​លើទស្សនាវដ្តី​អាមេរិក​មួយ នាថ្ងៃទី២៦ខែសីហាឆ្នាំ២០១៥​ ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​អាមេរិ​ក​លោក Cui Tian Kai បានចាត់​ទុកថាមហា​អំណាច ជួរមុខពិភព​លោក​នេះ នៅកំពុង​សហប្រតិបត្តិ​ការ​ជិត​ស្និទ្ធ​លើ​បណ្តា​បញ្ហា​សំខាន់​ របស់​ពិភព​លោក ដោយ​មិន​អើពើដល់​រាល់បញ្ហា​ស្មុគ្រស្មាញ​ ដែលកើតមានឡើង​ឡើយ។ ដោយ​ប្រធាន​បទ “ចិន​និង​អាមេរិក៖ ផ្តោត​ទៅលើអ្វី​ដែល​ជាការ​សំខាន់​ជាក់​ស្តែង” អត្ថ​បទ​របស់​លោក​អគ្គ​រដ្ឋ​ទូត​ចិន​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា ទំនាក់ទំ​នង សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​នេះ មិន​ត្រឹម​តែ​ផ្តើម​ចេញ​ពី​សុឆន្ទៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្អែក​ទៅ​លើផលប្រយោជន៍​ជាគ្រឹះស្ថាន​នៃប្រទេសទាំងពីរ និង​ការ​ទទួល ខុស​ត្រូវ​របស់​ប្រទេស​នីមួយ​ៗ​លើពិភព​លោក។ តាម​គំរោង នាខែកញ្ញាខាងមុខ​ប្រធាន​រដ្ឋចិន លោក Xi Jinping នឹង​មាន​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋទៅ​កាន់​អាមេរិក​ជាលើក​ដំបូង និង​ក្នុង​អត្ថបទ​របស់​ខ្លួន លោក​ឯក​អគ្គរដ្ឋ​ទូត​ចិន​បាន សង្ឃឹម​ថា ថ្នាក់​ដឹក​នាំនៃ​ប្រទេស​ទាំង​ពីរ នឹងនាំ​ចេញ​ទិស​ដៅជាក់​ស្តែង​សម្រាប់ គោលដៅ​កសាង​រូប​សណ្ឋាន​ទំនាក់​ទំនង​មហា​អំណាច​បែបថ្មី​ ដើម្បីផលប្រយោជន៍របស់ប្រ​ជាជននៃ​ប្រទេសនីមួយៗ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ