12/11/2017 10:45 GMT+7 Email Print Like 0

ចិនអំពាវនាវឲ្យ APEC និងអាស៊ានសហប្រតិបត្តិការជាមួយគ្នា


ចិនអំពាវនាវឲ្យ APEC និងអាស៊ានសហប្រតិបត្តិការជាមួយគ្នា 

ចូលរួមសន្និសីទជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០១៧ នៅទីក្រុង ដាណាំងវៀតណាម នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧  ប្រធានរដ្ឋចិន លោក  Xi Jinping បានអំពាវនាវឲ្យមានសហប្រតិបត្តិការស្អិតរមួតថែមទៀតរវាង APEC និងអាស៊ាន។ ថ្លែងមតិក្នុងជំនួបក្រៅផ្លូវការរវាងបណ្ដាថ្នាក់ដឹកនាំ APEC និងអាស៊ាន ប្រធានរដ្ឋចិនបានស្នើថា៖ APEC និងអាស៊ានសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ តាមថ្នាក់ដឹកនាំរូបនេះថា៖ ភាគីទាំងពីរខំប្រឹងប្រែងកសាងខឿន សេដ្ឋកិច្ច​បើកទូលាយនៅទ្វីបអាស៊ីនិងប៉ាស៊ីហ្វិកក៏ដូចជាក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ ដោយឈរលើមូល​ដ្ឋាន​ពិគ្រោះយោបល់សមភាព រួមសហការនិងទទួលផលប្រយោជន៍ដូចគ្នាដោយមានទស្សនៈវិស័យអំពីតំបន់ពាណិជ្ជកម្មសេរីនៅអាស៊ី-ប៉ាស៊ីហ្វិក។ ប្រធានរដ្ឋចិន លោក   Xi Jinping  បានប្រកាសថា៖ ចិនត្រៀមខ្លួនជាស្រេចរួមជាមួយអាស៊ានសម្រេចយ៉ាងឆាប់ៗការចរចាអំពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ព្រមទាំង អះអាងជាថ្មីម្តងទៀតនូវគោលជំហររបស់ប៉េកាំងថា៖ អាស៊ានគប្បីដើរតួនាទីស្នូល ក្នុងដំណើរការចរចា។ លោកសង្កត់ធ្ងន់ថា៖ ជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ានចិនគាំទ្រ កសាងសហគមន៍អាស៊ាននិងតួនាទីរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិក្នុងតំបន់៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ