24/03/2018 11:06 GMT+7 Email Print Like 0

ចិនអំពាវនាវឲ្យអាមេរិកបញ្ចៀសការជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីចូលក្នុងស្ថានភាពគ្រោះថ្នាក់


 ចិនអំពាវនាវឲ្យអាមេរិកបញ្ចៀសការជំរុញ
ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីចូលក្នុងស្ថានភាពគ្រោះថ្នាក់

ក្រសួង​ពាណិជ្ជកម្មចិនបានអំពាវ​នាវឲ្យអាមេរិក​ អត់​ធ្មត់​និង​ប្រុង​ប្រយ័ត្ន​បញ្ចៀស​ការ​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគីចូល​ក្នុងស្ថានភាពគ្រោះ​ថ្នាក់​។

នា​ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០​១៨ ចិនបានសម្ដែងប្រតិក​ម្មយ៉ាង​ដាច់​អហង្ការ បន្ទាប់​ពីពេល​ប្រធានាធិបតី​អាមេរិក​ លោក Dona​l Trump ចុះហត្ថលេខាលើសេចក្ដីសម្រេចចិ​ត្តស្ដីពីកញ្ចប់ពន្ធគយ​ដែលមាន​តម្លៃ ៦០ ពាន់លាន​ដុល្លារ​អាមេរិកចំពោះទំនិ​ញនាំចូលពីចិន ​ព្រម​ទាំង​កាត់​បន្ថយ​សកម្មភាព​វិនិយោគ​របស់​ចិន​ចូល​អាមេរិក​។
 
ក្នុងសេចក្ដី​ប្រកាសនេះ ក្រសួង​ពាណិជ្ជកម្មចិនបានអំពា​វនាវឲ្យ​អាមេរិក អត់​ធ្មត់​និង​ប្រុង​ប្រយ័ត្ន​បញ្ចៀស​ការជំរុញ​ទំនាក់ទំនងពាណិជ្ជក​ម្មទ្វេភាគីចូលក្នុងស្ថានភា​ពគ្រោះថ្នាក់។ សេចក្ដីប្រកាសនេះបា​នលើកច្បាស់​អំពីវិធាន​ការកាត់បន្ថយ​ពាណិជ្ជកម្ម ដែលអាមេរិកទើបនឹង​អនុម័ត ដោយតម្រង់ទៅលើចិ​ន គឺជា​ប្រការអាក្រក់​មួយ ព្រមទាំងសម្ដែងការប្រឆាំ​ងជំទាស់យ៉ាងដាច់អហង្ការចំពោះ​វិធានការ​គាំពារពាណិជ្ជកម្ម និង​លទ្ធិឯក​តោភាគីរបស់អា​មេរិក​។
 
មុននេះ ប្រធានាធិបតី​អាមេរិក លោក Donal Trump បានរិះគន់ ចិន​ជាច្រើនលើកច្រើន​សារ ដែល​បានធ្វើ​ឲ្យខូចខាត់ដល់​ខឿនសេដ្ឋកិច្ចអាមេរិក ហើយ​ចាត់ទុក​ថាប៉េកាំង​មានសកម្មភាព​ពាណិជ្ជកម្ម​ដោយ​អយុត្តិធម៌​ផង​ដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ