21/09/2015 09:32 GMT+7 Email Print Like 0

ចិនអំពាវនាវឲ្យភាគីនានាគោរពការអនុវត្តគ្មាននុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ

ភាគី​ចូលរួមកិច្ចចរចារ​៦ភាគី អំពីបញ្ហានុយក្លេអ៊ែ​ររបស់សាធារណរដ្ឋ ប្រជា​ធិបតី ប្រជាមានិកកូរ៉េ ត្រូវ​គោរព​នូវ​ស្មារតី​នៃ​សេចក្តី​ថ្លែង​ការណ៍ ទទួលបាន​មុននេះ​១០​ឆ្នាំ សំដៅអនុវត្តការ​គ្មាននុយក្លេ​អ៊ែរ​ លើឧបទ្វីបកូរ៉េ។ សេចក្តី​ប្រកាស​ពោល​ខាង​លើ ត្រូវ​បាន​រដ្ឋមន្ត្រី​ការបទេស​ចិន លោក Wang Yi នាំចេញ​នា​ថ្ងៃទី​១៩ខែកញ្ញា ក្នុង​ព្រឹត្តិការណ៍​ រំលឹក​អនុស្សាវរីយ៍​លើកទី១០ នៃការចាប់​បដិសន្ធិ​សេចក្តីថ្លែង​ការណ៍​ពោល​ខាង​លើ។​ នៅទី​នេះ លោក Wang Yi បានលើក​ច្បាស់​ថា សេចក្តី​ថ្លែង​ការណ៍​ជាបែប​ផែន​ល្អបំ​ផុត ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នុយក្លេអ៊ែរ​​លើឧបទ្វីបកូរ៉េ និងជា​គោលមាគ៌ាត្រឹម​ត្រូវ​នាំមក​សន្តិភាព និងស្ថិរភាព​នៅ​ឧបទ្វីបនេះ។ តាម​រដ្ឋមន្ត្រី​ការ​​បរទេស​ចិន រូបនេះថា​ភាគីនា​​នាត្រូវបង្ក​លក្ខណៈ ដើម្បីស្តារ​ឡើងវិញ​សេចក្តី​ថ្លែង​ការណ៍​រួម ក៏ដូច​ជា​ចាប់​ផ្តើម​​ឡើង​វិញ​កិច្ច ចរចា​៦ភាគី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ