01/07/2015 10:08 GMT+7 Email Print Like 0

ចិនអំពាវនាវដោះស្រាយជំលោះជាមួយជប៉ុនឲ្យសមស្រប


ចិនអំពាវនាវដោះស្រាយជំលោះជាមួយជប៉ុនឲ្យសមស្រប (Image: VNA)
នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជំនួបសន្ទនាជាមួយក្រុមសមាជិកសភា គណៈបក្សប្រជាធិបតេយ្យសេរីភាព​ (LDP) កាន់អំណាចរបស់ជប៉ុនដឹកនាំដោយ សមាជិកសភាលោក Takeshi Noda ប្រធានរណសិរ្សមាតុភូមិចិន លោក Yu Zhengsheng បានចាត់ទុកថា៖ ទំនាក់ទំនងរវាងចិននិងជប៉ុនកំពុងត្រូវបានកែ​លំអព្រមទាំង អំ​ពាវនាវដោះស្រាយជំលោះឲ្យសមស្រប។ ថ្លែងមតិជាមួយបណ្ដាសមាជិកសភាជប៉ុននៅមហាសាលប្រជាជន​​​នៅរដ្ឋធានីប៉ែកាំង លោក Yu Zhengsheng  បានអះអាងថា៖ នាខែ ឧសភា ឆ្នាំ ២០១៤ ទំនាក់ទំ​នង​ចិន​-ជប៉ុន នៅមានការខ្វែងគំនិតជាច្រើន ប៉ុន្តែ ស្ថានភាពឥឡូវនេះត្រូវបានកែលំអរ។

លោកសង្កត់ធ្ងន់ថា៖ ក្នុងកាលៈទេសៈនេះ ចិនត្រៀមខ្លួនជាស្រេចរៀបចំការសន្ទនាជាមួយជប៉ុន។ ការដោះស្រាយឲ្យសមស្របរាល់បញ្ហាប្រវត្តិសាស្ត្រគឺជាគ្រិះស្ថាននៃទំនាក់ទំនងចិន-ជប៉ុននិងជាកត្តាចាំបាច់សំរាប់ការ​អភិវឌ្ឍន៍និរន្តភាព របស់ទំនាក់ទំនងទ្វេភាគី។ លោក Yu Zhengsheng បានឲ្យដឹងថែមទៀតថា៖  ប៉ែកាំងមាន​គោលនយោបាយមុនក៏ដូចជាក្រោយសំដៅអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាមួយជប៉ុន ព្រមទាំងអំពាវ​នាវ​ឲ្យបង្កើនការជួបប្រាស្រ័យប្រជាជនផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ