07/04/2016 10:25 GMT+7 Email Print Like 0

ចិនហាមឃាត់មុខទំនិញមួយចំនួនក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយកូរ៉េខាងជើង


ចិនហាមឃាត់មុខទំនិញមួយចំនួនក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយកូរ៉េខាងជើង (Image: VOV)​

ចាប់ពីថ្ងៃទី​៥ ខែ​មេសា ឆ្នាំ២០១៦ ចិនបានប្រកាសបទហាមឃាត់នាំចេញ និង​នាំចូល​មុខ​ទំនិញ​មួយ​ចំនួន​ក្នុង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជសកម្ម ជាមួយកូរ៉េខាងជើង​។ បណ្ដាមុខទំនិញដែលត្រូវ បានហាមឃាត់នាំចូលរួមមាន៖ ធ្យូង​ថ្ម ផល​រ៉ែដែក​មាស​ជាដើម។ ឥន្ធនៈយន្តហោះត្រូវបានហាមឃាត់នាំចេញទៅកូរ៉េខាងជើង​។ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យដឹង​ថា៖ បទហាមឃាត់នេះត្រូវបានអនុវត្ត​បន្ទាប់ពី ក្រុមប្រឹក្សាសន្តិសុខ​ អ.ស.ប. អនុម័ត​លើសេចក្តី​សម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​ទៅ​លើ ព្យុងយ៉ាងនាខែមិនាដោយសារព្យុងយ៉ាង បានដំណើរការ​សាកល្បងនុយក្លេអ៊ែរ។ ប៉ុន្តែ សេចក្តី​ប្រកាស​ ក៏បានលើកច្បាស់ថា៖ ចិននៅ​អនុញ្ញត្តិនាំចូលពីកូរ៉េខាង​ជើង មុខ​ទំនិញ​ពោល​ខាង​លើដោយ​គោល​ដៅ​ស៊ីវិល​តែប៉ុណ្ណោះ។ កូរ៉េខាងត្បូងបាន​ស្វាគមន៍កាយវិការនេះរបស់ចិន៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ