04/11/2018 12:33 GMT+7 Email Print Like 0

ចិនស្នើឲ្យអាមេរិកផ្ដល់ភស្តុតាងជុំវិញការចោទប្រកាន់អំពីការលួចយកការសម្ងាត់​ពាណិជ្ជកម្ម

នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៨ ចិនបានអំពាវនាវឲ្យអាមេរិកផ្ដល់ភស្តុតាងសម្រាប់ការចោទប្រកាន់ដែល​ថា​ប៉េកាំង​បានគាំទ្រផែនការមួយរបស់ក្រុមហ៊ុនចិននានា និងតំបន់ដែនដី តៃវ៉ាន់ (ចិន) សំដៅលួចពាណិជ្ជកម្មសម្ងាត់ របស់សហគ្រាសផលិតឧបករណ៍ semiconductor ដែលមានទីស្នាក់នៅអាមេរិក។

 អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Keng (រូបថទ៖ AFP/ TTXVN)

ថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Keng បានលើកច្បាស់ថាប្រសិនបើអាមេរិកមានក្ដីព្រួយបារម្ភមែននោះ ពួកគេគប្បីផ្ដល់ជាឧទាហរណ៍ជាក់លាក់ ដែលអាចឆ្លងកាត់បានការធ្វើតេស្តអំពីតម្លាភាពនិងការ ការពិតជាក់ស្ដែង "។

មុននេះនាថ្ងៃដដែលក្រសួងយុត្តិធមអាមេរិកបានចោទប្រកាន់ក្រុមហ៊ុនមួយចំនួននៅចិន និងនៅតំបន់​តៃវ៉ាន់​ ដែលបានលួចបច្ចេកវិទ្យាសម្ងាត់ ដែលមានតម្លៃ ៨,៧៥ ពាន់លានដុល្លារអាមេរិករបស់សម្ព័ន្ធក្រុមហ៊ុន ផលិតកម្មឧបករណ៍ semiconductor  Micron ដែលមានទីស្នាក់ការនៅអាមេរិក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ