07/08/2015 10:01 GMT+7 Email Print Like 0

ចិនលើកឡើងការផ្តើមគំនិតចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន


ចិនលើកឡើងការផ្តើមគំនិតចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន (Image: VNA)

 រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទើបនឹងលើកឡើងការផ្តើមគំនិតចំនួន ១០ សំដៅបង្កើនកិច្ចសហប្រតិបត្តិការដ៏ស៊ីជំរៅថែមទៀតជាមួយអាស៊ាន។ នាថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១៥ ថ្លែងមតិនៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិនដែលបានប្រព្រឹត្តទៅនៅរដ្ឋធានី  Kuala Lumpur របស់ម៉ាឡេស៊ី លោក Wang Yi បានឲ្យដឹងថា៖ ក្នុងពេលកសាងសហគមន៍រួមស្និតស្នាលថែមទៀតជាមួយអាស៊ានហើយជំរុញក្របខ័ណ្ឌកិច្ច​សហប្រតិបត្តិការ​រវាងចិននិងអាស៊ានតាមយន្តការ “២+៧” នេះចិនមានគោលបំណងលើកឡើងការផ្តើមគំនិតថ្មីចំនួន ១០ សំដៅ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងចំណោមការផ្តើមគំនិតថ្មីនេះមានផែនការ​ធ្វើសកម្មភាព២០១៦-២០២០សំដៅអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីដៃគូយុទ្ធសាស្ត្រដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងអាស៊ាន-ចិន ដែលសង្កត់ធ្ងន់ទៅលើភាពទំនើបលើគ្រប់ជ្រុងជ្រោយនិងយថាទស្សព្រមទាំងធ្វើ
អាជីវកម្មបណ្ដាវិស័យសហប្រតិបត្តិការថ្មីផ្សេងៗទៀតផង។ ចិនបានចាត់ទុកថា៖ភាគីទាំងពីរគប្បីធានាសន្តិភាព​ស្ថិរភាពនៅសមុទ្រខាងកើតតាមរយៈការដោះស្រាយជំលោះ ដោយសន្តិវិធី៕

តាម VOV5 - វិ ទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ