13/11/2014 14:59 GMT+7 Email Print Like 0

ចិនរៀបចំសន្និសីទកាសែតនៅឱកាសបញ្ចប់សន្និសីទ APEC លើកទី ២២


ប្រធានរដ្ឋចិនក្នុងសន្និសីទកាសែត (រូបថតៈ Kyodo/TTXVN)

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុងប៉េកាំង បន្ទាប់ពីសន្និសីទ APEC លើក​ទី ២២បាន​បិទ​បញ្ចប់ ប្រធានរដ្ឋចិនលោក Xi Jinping បានរៀបចំសន្និសីទកាសែត ជាមួយអ្នកយក​ព័ត៌មាន​ចិននិងបរទេស​ស្តីពីលទ្ធផលនៃសន្និសីទ។ លោក Xi Jinping បានឲ្យដឹងថា ថ្នាក់​ដឹក​នាំ​នៃបណ្តាប្រទេសជាសមាជិក APEC បានប្រមូលផ្តុំ​ពិភាក្សាលើប្រធានបទ រួមគ្នា​កសាង​ទំ​នាក់​​ទំនងដៃគូអាស៊ី​ - ប៉ាស៊ីហ្វិកឆ្ពោះទៅអនាគត់ សំដៅជម្រុញការអភិវឌ្ឍន៍ច្នៃប្រឌិត កំ​ណែ​ទម្រង់​ និងកំណើន។​សន្និសីទបានឯកភាពដោយចាត់ទុកថា ការបង្កើន​កសាង​មូលដ្ឋាន​រចនា​សម្ព័ន្ធ​ លើ​គ្រប់វិស័យ សមស្របនឹងផលប្រយោជន៍រួម របស់ប្រទេសជាមាជិកនានា។

សន្និសីទក៏ បានអនុម័តលើផែនការតភ្ជាប់ APEC កំណត់គោលដៅអនុវត្តចក្ខុវិស័យ បង្កើនការ​ជួប​​ប្រាស្រ័យ​មនុស្សផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាព័ត៌មានបានផ្សាយ